ហេតុអ្វីស្ត្រីមានផ្ទៃពោះគួរជៀសវាង លាបពណ៌សក់ និងផាត់មុខ?

Loading...

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការប្រើប្រាស់ថ្នាំលាបពណ៌សក់ និងការតុបតែងមុខ ក្នុងអំឡុងពេលមានផ្ទៃពោះ អាចបណ្តោលឲ្យប៉ះពាល់ដល់ទារក នេះបើយោងតាមគេហទំព័រ thehealthsite ដែលបានចុះផ្សាយ។

ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតជាមួយនឹងការប្រើប្រាស់គ្រឿងសំអាង ដែលមានលក់នៅលើទីផ្សាយនានា ព្រោះវាមានផ្ទុកសារធាតុគីមីបង្កឲ្យគ្រោះថ្នាក់ទាំងម្តាយ និងទារកក្នុងផ្ទៃ។ ការប្រើប្រាស់ផលិតផលកែសម្ផស្សហួសប្រមាណ អាចបង្កឲ្យមានផលវិបាកដល់ការបង្កកំណើត ជាពិសេសថ្នាំលាបសក់តែម្តង។


ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការប្រើប្រាស់ថ្នាំលាបសក់ក្នុងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះ អាចបណ្តោលឲ្យកើតជំងឺមហារីកឈាមចំពោះកុមារដែលមានអាយុក្រោម ២ឆ្នាំ។ លើសពីនេះទៅទៀត ថ្នាំលាបសក់ក៏អាចបង្កឲ្យទារកមានបញ្ហាសរសៃប្រសាទផងដែរ នៅពេលដែលធំឡើង។

សរុបមកវិញការប្រើប្រាស់ថ្នាំលាបសក់ និងផលិតផលតុបតែងមុខ សុទ្ធតែមានផ្ទុកសារធាតុគីមី ដែលបង្កឲ្យមានផលប៉ះពាល់ដល់ទារកដូចគ្នា ក៏ប៉ុន្តែថ្នាំលាបសក់មានគ្រោះថ្នាក់ខ្លាំងជាង៕

Loading...
Loading...