គ្រឿងផ្សំ​ពីរ​មុខជួយ​កម្ចាត់​ស្នាម​អុជ​​ខ្មៅ​លើ​ផ្ទៃមុខ

Loading...

​ស្នាម​ខ្មៅ​លើ​ផ្ទៃមុខ កើតឡើង​ដោយសារ​ការកើនឡើង​នៃ melanin ( សារធាតុ​ដែល​ផ្ដល់​ពណ៌​ស្បែក និង​សក់​) នោះ​គឺ​ពណ៌​ខ្មៅៗ ដែល​លេចឡើង​នៅលើ​ផ្ទៃមុខ​នោះឯង​។ ការ​មាន​ផ្ទៃពោះ ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ អាយុ​ និង​ជំងឺ​មួយចំនួន សុទ្ធតែ​ធ្វើឲ្យប៉ះពាល់​ដល់​លទ្ធភាព​ការងាររបស់ melanin ហើយ​បរិមាណ​របស់​ក៏កើនឡើង​​។ ជា​លទ្ធផល​បានធ្វើឲ្យ​ផ្ទៃ​មុខ​របស់អ្នក លេចឡើង​នៅ​ស្នាម​ខ្មៅៗ​។​



​ហេតុនេះ វា​ធ្វើឲ្យ​សម្រស់​ធម្មជាតិ​របស់​អ្នកខូច​។ ស្ត្រី​ជាច្រើន​គិតថា នៅពេលដែល​ពួកគេ​កើតមាន​បញ្ហា​នេះ ពិតជា​មិនអាច​លុបបំបាត់បាន​នោះទេ​។ ប៉ុន្តែ​អ្នក​អាច​សាកល្បង​អនុវត្ត ល្បិច​កម្ចាត់​ស្នាម​ទាំងនេះ ដោយ​លោកអ្នក​អាចធ្វើ​វា​ដោយ​ខ្លួនឯងបាន​។​

​វិធី​ងាយៗ ដើម្បី​កម្ចាត់​ស្នាម​អុជ​ខ្មៅ​លើ​ផ្ទៃមុខ​របស់​អ្នក ជាមួយ​គ្រឿងផ្សំ​ពីរ​មុខ​ប៉ុណ្ណោះ រួមមាន​ម្សៅ​រមៀត និង​ទឹក​ក្រូចឆ្មារ​។ ប៉ុន្តែ​ប្រសិនបើ​ស្បែក​របស់​អ្នក​ប្រតិកម្ម អាច​យក​ទឹកឃ្មុំ​ជំនួស​ទឹក​ក្រូចឆ្មារ​ក៏បាន​។​

វិធី​ធ្វើ​និង​ប្រើ ​៖

​យក​ម្សៅ​រមៀត​មួយ​ស្លាបព្រា​បាយ លាយ​បញ្ចូល​គ្នា​ជាមួយ​ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា​បាយ​។ បន្ទាប់មក យក​ល្បាយ​នេះ លាប​កន្លែង​ដែលមាន​ស្នាម​អុជ​ខ្មៅ ឬ​បរិវេណ​ដែលមាន​បញ្ហា ទុក​វា​ចោល​លើ​ផ្ទៃមុខ​រយៈពេល​១៥​នាទី ហើយ​លាងជម្រះ​ជាមួយ​ទឹក​ត្រជាក់​។ ធ្វើបែបនេះ​មួយថ្ងៃ​ម្តង​ឬ​ពីរដង រហូត​អ្នកទទួលបាន​លទ្ធផល​។​

ម្សៅ​រមៀត​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ភ្លឺរលោង ខណៈ​ទឹក​ក្រូចឆ្មារ ជួយ​ឲ្យ​ស្បែកស និង​ជួយ​យក​កោសិកា​ដែល​ស្លាប់​ទាំងអស់​ចេញ​៕

 

Loading...
Loading...