នារីៗ​​មាន​អាយុ​២៥​ឆ្នាំ​ឡើងទៅគួរ​ថែរក្សា​ស្បែក​​បែបណា?

Loading...

ខាងក្រោម​នេះ​ជា​ចំណុច​សំខាន់ៗ ដើម្បី​ថែរក្សា​ស្បែក​ឲ្យមាន​សុខភាព​ល្អ សម្រាប់​នារីៗ​ដែលមាន​អាយុ​២៥​ឆ្នាំ​ឡើងទៅ​៖



១. ញ៉ាំ​ទឹក​ឲ្យបាន​ទៀងទាត់ ៖ ពិតណាស់​ទឹក​គឺ​អ្នក​បាន​ញ៉ាំ​វា​រៀងរាល់ថ្ងៃ ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ហើយ​ឬ​នៅ​។​

២. ត្រូវ​លាង​សម្អាត​មុខ​ឲ្យបាន​ទៀងទាត់​និង​ស្អាតល្អ បន្ទាប់ពី​លាងមុខ​រួចហើយ ត្រូវ​ប្រើប្រាស់​ឡេ​ដែល​សាក​សម​ជាមួយ​សុខភាព​ស្បែក ដើម្បី​បន្ថែមសំណើម​ដល់​ស្បែក​។​

៣. ញ៉ាំ​តែ​បៃតង​ឲ្យបាន​ទៀងទាត់​

៤. ម៉ាស្សា​មុខ​មួយ​សប្តាហ៍​ម្តង​

៥. ត្រូវ​លាងមុខ​ចេញ​បន្ទាប់ពី​អ្នក​ត្រឡប់​មកពី​ចូលរួម​កម្មវិធី​ផ្សេងៗ  ដាច់ខាត​មិនត្រូវ​គេង​ទាំងមុខ​ជាប់​គ្រឿងសម្អាង​ពីថ្ងៃ​ឡើយ បើទោះបី​អ្នក​ខ្ជិល​យ៉ាងណាក៏ដោយ ព្រោះ​ចំណាយពេល​តែ​២​នាទី​ប៉ុណ្ណោះ​នៅក្នុង​ការលាង​សម្អាត​មុខ​។​

៦. លាបឡេ​ការពារ​កម្តៅថ្ងៃ​រៀង​រាល់ព្រឹក​៕

 

Loading...
Loading...