អនុវត្ត​​៩​ចំណុច​នេះក្នុង​រយៈពេល​​៣០​ថ្ងៃ​នឹង​ឃើញ​សម្រស់​​របស់​អ្នក​ប្លែក !

Loading...

១. ញ៉ាំ​ទឹក​៨​ឬ​១២​កែវ​រៀងរាល់ថ្ងៃ ដើម្បី​រក្សា​ស្បែក​របស់​អ្នកមាន​សុខភាព​ល្អ​និង​ភ្លឺរលោង​។

២. ធ្វើយ៉ាងណា​ឲ្យ​ភ្នែក​របស់​អ្នក បាន​សម្រាក​នៅក្នុង​រយៈ​ពេល​៦​ទៅ​៨​ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បី​ការពារ​រង្វង់​ភ្នែក​ខ្មៅ​។​

៣. រៀបចំ​ឲ្យមាន​ការសម្រាក​ក្នុងរយៈពេល​៣០​នាទី​ទៅ​១​ម៉ោង ធ្វើ​អ្វីដែល​អ្នក​ចូលចិត្ត ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​។​

៤. ចៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្លាំង ផ្អែម​ខ្លាំង និង​តាមដាន​តួលេខ​ទម្ងន់​របស់​អ្នក​ឲ្យបាន​ទៀងទាត់​។​

៥. ចៀសវាង​ធ្វើដំណើរ​ក្រោម​ពន្លឺព្រះអាទិត្យ​ក្តៅ​ខ្លាំងដោយមិនមានអ្វីបិទបាំង ដើម្បី​ការពារ​ពី​ការកើត​ស្នាម​អុច​ខ្មៅ​លើ​ផ្ទៃមុខ និង​ធ្វើឲ្យ​ស្បែក​មាន​ស្នាម​ជ្រីញជ្រួញ​។​

៦. លាបប្រេង​ថែរក្សា​សក់​ពីរដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ការពារ​សរសៃសក់​បែក​ចុង និង​ប្រើ​ប្រេងក្តៅ​យ៉ាងហោចណាស់​ក្នុងមួយ​សប្តាហ៍​ម្តង ដើម្បី​ចិញ្ចឹម​សរសៃសក់​។​

៧ . លាង​សម្អាត​ស្បែក​របស់​អ្នក​ពីរដង​ក្នុង​មួយថ្ងៃ (​ព្រឹក​និង​មុន​ចូល​គេង​ពេលយប់​)

៨ . ជូត​ទឹកកក​លើ​ផ្ទៃមុខ​របស់​អ្នក ដើម្បី​ជួយ​ការពារ​ស្នាម​ជ្រីញជ្រួញ និង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ចរន្តឈាម​។

៩ . ញ៉ាំ​អាហារ​ប្រចាំថ្ងៃ​ដែលមាន​សុខភាព​ល្អ ព្រមទាំង​ញ៉ាំ​បន្លែ ផ្លែឈើ​ស្រស់​៕

 

Loading...
Loading...