វិធីសារភាព​ស្នេហ៍ នៅ​ពេល​ដែល​អ្នកលង់​ស្រឡាញ់​មិត្តខ្លួនឯង

Loading...

ការលង់ស្នេហ៍​នឹងមិត្ត​ស្និទ្ធស្នាល​មិនមែន​រឿង​អាក្រក់​នោះទេ ដូច្នេះ​កុំមាន​អារម្មណ៍​ថា ខ្លួនឯង​មាន​កំហុស។ ជាការ​ពិត​ណាស់ ប្រសិន​បើអ្នក​មាន​ស្នេហា​ជាមួយ​អ្នក​ដទៃ ជីវិត​នឹង​កាន់​តែស្រស់​ថ្លាឡើង ព្រោះ​ចំណង​មិត្តភាព​រវាង​មិត្ត​ត្រូវបាន​រក្សា​ដដែល។

មនុស្ស​មួយ​ចំនួន​ចាត់ទុក​អ្នក​បាន​ត្រឹម​តែ​ជាមិត្ត​ប៉ុណ្ណោះ ហើយ​មិត្ត​ភាព​បែបនេះ​មិន​ទាក់ទង​នឹង​ផ្លូវភេទ ឬស្នេហា​ឡើយ។ ប៉ុន្តែ​ពេលខ្លះ គ្រប់យ៉ាង​មិន​ដូចអ្វី​ដែល​យើង​គិត​នោះ​ឡើយ។ ក្នុង​ករណីនេះ អ្នកនឹង​ចាប់​ផ្តើម​មាន​អារម្មណ៍​ចំពោះ​រូបគេ​កាន់​តែខ្លាំង​ឡើង នៅ​ពេល​អ្នក​ចាប់​ផ្តើម​សម្គាល់​មើល​មនុស្ស​នេះ។ ប៉ុន្តែ​អ្នក​នឹង​បញ្ឈប់​អារម្មណ៍​ទាំង​អស់នេះ​ទៅវិញ ព្រោះ​អ្នក​ខ្លាច​មនុស្ស​នៅ​ជុំវិញ​កើត​ប្រតិកម្ម ខ្លាច​គេដឹង​ថា អ្នក​កំពុង​តែ​ស្រឡាញ់​គេ។
 
តើត្រូវ​ធ្វើដូច​ម្តេច​នៅពេល​អ្នក​លង់​ស្រឡាញ់​មិត្តភក្តិ​ខ្លួនឯង? តើអ្នក​នឹង​ត្រូវ​ដោះស្រាយ​ស្ថានភាព​នេះ​ដោយ​របៀប​ណា? តើអ្នក​នឹងបង្ហាញ​ចេញមក​ក្រៅ ឬរក្សា​អារម្មណ៍​នេះនៅ​ក្នុងចិត្ត​របស់​អ្នក​តទៅ​ទៀត? តើការ​ស្រឡាញ់​មិត្តភក្តិ​ខ្លួនឯង​ពិត​ជារឿង​មិន​ល្អទេ​មែនទេ?
 
លើកទឹកចិត្ត
ត្រៀម​ខ្លួន​សម្រាប់​ផល​វិបាក។ លើក​ទឹក​ចិត្ត​ដល់​ខ្លួនឯង ដើម្បី​បង្ហាញ​ពី​អារម្មណ៍​មួយនេះ​ចេញ​មក។ បន្ទាប់ពី​លាក់​ទុក​អារម្មណ៍​ទាំង​នេះនៅ​ក្នុងចិត្ត​អស់​ជាយូរ យល់ល្អ​គួរបង្ហាញ​ឱ្យគេ​បាន​ដឹង  មិន​ថាអ្នក​ដទៃ​ពេញចិត្ត ​ឬមិន​ពេញ​ចិត្តឡើយ។
 
និយាយ​ដោយបើកចំហរ
ត្រូវស្មោះត្រង់​ចំពោះ​ខ្លួន​ឯង និង​អ្នកដទៃ។ បង្កើន​ការគិត​ឱ្យបាន​ច្បាស់។ តើអ្នក​កំពុង​តែលង់​ស្រឡាញ់​មិត្តភក្តិ​កាន់​តែខ្លាំង​ឡើង​មែន​ទេ? ឬវា​គ្រាន់តែ​ជា​ភាព​ទាក់ទាញ​ផ្នែក​រូប​សម្បត្តិ​ខាង​ក្រៅ​សម្រាប់​ខ្លួនអ្នក? ត្រូវគិត​ឱ្យ​ច្បាស់ មុននឹង​បង្ហាញ​អារម្មឱ្យ​ចេញ​ប្រាប់​ដល់គេ។
 
បង្ហាញ​អារម្មណ៍​ពិត​របស់អ្នក
ណាត់​ជួបគេ​នៅ​កន្លែង​ណា​មួយ ហើយ​ចាប់ផ្តើម​សន្ទនា​គ្នា​ដោយ​ភាព​ក្លាហាន។ អ្នក​តែងតែ​មាន​ឱកាស​សុំទោស​ ប្រសិន​បើ​ធ្វើឱ្យ​នាង​ឈឺចាប់ ឬ​តក់ស្លុត​ពេល​បានឮ អ្វីដែល​អ្នក​បាន​និយាយ។ បង្ហាញ​អារម្មណ៍​របស់​អ្នក​ដោយ​ភាព​អង់អាច និយាយ​ដោយ​សង្ខេប ហើយ​ធម្មតាៗ។
 
ប្រឈមនឹង​ប្រតិកម្ម​របស់នាង
បើទោះ​បីជា​នាង​ឆ្លើយថា ទេ​ក៏ដោយ​ត្រូវមាន​ភាព​ក្លាហាន​គ្រប់គ្រាន់​នឹង​ទទួល​យកវា។ កុំទុកវា​ជារឿង​ផ្ទាល់​ខ្លួន​ខ្លាំង​ពេក។ គ្មានអ្វី​ខុស​ឡើយ​ចំពោះ​ពាក្យ​បដិសេធ​របស់​នាង។ តែ​ប្រសិន​នាង​និយាយ​ថា យល់​ព្រម​នោះអ្នក​នឹងសប្បាយ​រីករាយ។
 
តើត្រូវ​ធ្វើអ្វីបន្ត?
គិតដល់​អនាគត។ ប្រសិន​បើនាង​ឆ្លើយថា «យល់ព្រម» អ្នក​ត្រូវ​រៀបចំ​គម្រោង​អនាគត​របស់​អ្នក​ជាមួយគ្នា។ ប្រសិនបើ​ចម្លើយ​ថា «ទេ» ប្រហែល​ជាអ្នក​ត្រូវ​ប្រឈម​នឹង​ភាព​ឯកោរ​ម្នាក់​ឯង​ជា​ច្រើន​ថ្ងៃ ព្រោះ​នាង​នឹង​ចាប់ផ្តើម​គេច​មុខ​ពីអ្នក។
 
បន្តដំណើរ​ជីវិត​ទៅ​មុខទៀត
ត្រូវដឹងថា អ្នកគ្មាន​សិទ្ធិ​គ្រប់គ្រង​លើ​អារម្មណ៍​អ្នក​ដទៃដែល​មាន​ចំពោះ​អ្នក​បាន​ឡើយ ហើយត្រូវ​យល់​ពីការ​ពិតថា​ អ្នកដទៃ​បដិសេធ​ចំពោះ​ការសុំ​ស្នេហ៍​របស់អ្នក គេ​ពិតជា​មិនខុស​ឡើយ៕
Loading...
Loading...