ពិតជាមិននឹកស្មានថា ក្រសាំងទាប អាចកំចាត់មុន ជួយឲ្យផ្ទៃមុខសស្អាតបានយ៉ាងមានប្រសិទ្ធភាព

Loading...

មនុស្សមួយចំនួនតូចប្រហែលជាមិនទាន់ស្គាល់ក្រសាំងទាបនោះទេ ប៉ុន្តែរុក្ខជាតិមួយប្រភេទនេះត្រូវបានចាស់បុរាណប្រើប្រាស់ធ្វើជាថ្នាំព្យាបាលជំងឺអស់ជាច្រើនទស្សវត្តមកហើយ។ រហូតមកដល់បច្ចុប្បន្ននេះ ក្រសាំងទាប ត្រូវបានគេរកឃើញថា ជាឱសថសម្រាប់ថែរក្សាសម្រស់យ៉ាងពូកែបំផុត។

បើយោងតាមគេហទំព័រ Rak Sukapap បានចុះផ្សាយថា ក្រសាំងទាបគឺសំបូរទៅដោយ វីតាមីនC កម្រិតខ្ពស់ ដែលមានសម្ត្ថភាពក្នុងការព្យាបាលជំងឺគ្រុន រលាកសន្លាក បំបាត់ការឈឺចាប់ និងជួយលើាងសម្អាតផ្ទៃមុខឲ្យសស្អាត ឬពណ៌សុីជម្ពូរថែមទៀតផង!

ធាតុផ្សំ៖

– ស្លឹកក្រសាំងទាប

– ទឹកសុទ្ធ

របៀបប្រើ៖

– បេះស្លឹកក្រសាំងទាបមួយក្តាប់ យកទៅលាងទឹកឲ្យស្អាត។

– បុក ឬកិនឲ្យម៉តល្អ រួចបន្ថែមទឹកស្អាត១កែវ។

– បន្ទាប់មកប្រើស្បៃច្រោះយកកាកចេញ រួចច្រកចូលក្នុងដបស្ព្រាយសម្រាប់បាញ់។

– យកទៅក្លាសេឲ្យត្រជាក់ ហើយបាញ់នៅលើផ្ទៃមុខរាល់ពេលងូតទឹករួច។

– ជំហ៊ានចុងក្រោយអ្នកមិនចាំបាច់ធ្វើអ្វីនោះទេ គ្រាន់តែរងឲ្យទឹកក្រសាំងទាបស្ងួតខ្លួនឯងជាការស្រេច។

សូមបញ្ជាក់ផងដែរថា ការទទួលទានបន្លែក្រសាំងទាបជាប្រចាំ អាចជួយការពារជំងឺភ្នែកឡើងបាយ ភ្នែកស្រវាំងមើលមិនច្បាស់ ដាច់សរសៃឈាមខួរក្បាល និងជំងឺផ្សេងៗជាច្រើនមុខទៀត។ ក៏ប៉ុន្តែ មុននឹងប្រើប្រាស់អ្នកគួរតែលាងសម្អាតឲ្យបានត្រឹមត្រូវ ហើយត្រូវជ្រើសក្រសាំងទាបដែលដុះពីធម្មជាតិ ទើបមានប្រសិទ្ធភាព៕

 

Loading...
Loading...