មិននឹកស្មានថាដើមនេះ អាចព្យាបាលជំងឺស្គមរីងរៃ ក្រពះពោះវៀន ក្តៅក្នុង បានយ៉ាងសក្ត័សិទ្ធ! ជួយស៊ែរចែកគ្នាដឹងផង!

Loading...

ដើមប្រម៉ោយដំរី ជួយព្យាបាលជំងឺល្ហិតល្ហៃ អ្នកមិនឃ្លានបាយ បញ្ហាក្រពះពោះវៀន ជួយអ្នកស្គមឲ្យឡើងគីឡូ រម្ងាប់ប្រទាលត្រអាក ក្តៅក្នុង បង្ក្រាបពិសបូសធំៗ ជួយស៊ែរ ចែកគ្នាដឹងផង

គ្រឿងផ្សំ៖

ដើមប្រម៉ោយដំរី

ទឹកដូង

ទឹក

ព្យាបាល៖

កបចំពោះអ្នក មិនឃ្លានបាយ ខ្សោយ ល្ហិតល្ហៃ ជម្ងឺរ៉ាំរៃ ទាស់ មិនដឹងមុខ គេងមិនសូវបាន រដូវមកមិនទៀង បញ្ហាក្រពះ ឬពោះវៀន។

វិធីប្រើ៖

១. ប្រើដើម និងស្លឹក លាងឲ្យស្អាត បុកពូតយកទឹកមួយស្លាព្រាបាយ លាយទឹកដូងមួយកែវ (ត្រងយកកាកចេញ) មុនហូបអាហារ១៥នាទី (ហាមប្រើលើស)។

២.យកស្លឹក និងដើមរបស់វាហាលក្នុងម្លប់ឲ្យស្ងួត បន្ទាប់មកដាំទឹកប្រមាណ ២៥០ មីលីលីត្រ (ស្មើនឹងមួយដបទឹកសុទ្ធខ្នាតកណ្តាល) ហើយយកស្លឹក និងដើម ដែលបានហាលស្ងួតហើយនោះ ដាក់ចូលប្រមាណ ១៥ ទៅ ២០ ក្រាម រំងាស់ចោលប្រមាណ ១៥ នាទី ជាការស្រេច។ (បញ្ជាក់ថា រង្វាស់រង្វាល់នេះ គឺសម្រាប់ធ្វើសម្រាប់តែមួយពេលនោះទេ ត្រូវផឹក ៣០ នាទី មុនបាយ) 

-រម្ងាប់ប្រទាលត្រអាក៖ ឆុងស្លឹក និងមែកខ្ចីៗហាលក្នុងម្លប់ឲ្យស្ងួត ផឹកដើម្បីរម្ងាប់ប្រទាលត្រអាក ក្រហាយស្បែក។

-ជំនួយឲ្យធាត់៖ ហាលស្ងួតមួយក្តាប់ដៃដាំទឹកញាំ១ថ្ងៃជាង២លីត្រនឹងជំនួយឲ្យឆាប់មានសាច់។

-បង្ក្រាបបូសធំៗ៖ យកបី ឬបួនដើមមកបុកលាយនឹងពងមាន់ស្រែយកអាក្រហមចេញភក់ៗរួចបិតចំពីលើបូស១ថ្ងៃ៤-៥ដងវានឹងរលាយទៅវិញបាត់ឈឺ។

-ព្យាបាលពិសលើស្បែក ដំបៅ កន្ទួលរលាកក្តៅក្រហាយ ពងចេញទឹក យកស្លឹកនឹងមែក ឬធាងបុក ប្រើបិតបំពោកលើ

+ហាលអោយស្ងួតកិនជាម្សៅ កំរិតពី 3-6gm ឬស្ងោរផឹកជាទឹក 200-400ml សំរាប់ព្យាបាល
ជំងឺរលាកតំរងនោម។ ហើមសើរស្បែក ដំនិងបិទ កន្លែងហើម ហាមប្រើចំពោះអ្នកជំងឺរលាកថ្លើម។ (ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦)

** ប្រយ័ត្ន៖ សូមកុំប្រើជាមួយថ្នាំពេទ្យ ហាមស្ត្រីមានផ្ទៃពោះប្រើ។ បើកម្លាំងខ្សោយពេកបន្ថយបរិមាណប្រើឲ្យតិច ព្រោះប្រើច្រើនពេកអាចមានអាការៈពុលក្អួតបាន។

សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

– ប្រុងប្រយ័ត្ន៖ សូមកុំប្រើជាមួយថ្នាំពេទ្យ ហាមស្ត្រីមានផ្ទៃពោះប្រើ។ បើកម្លាំងខ្សោយពេកបន្ថយបរិមាណប្រើឲ្យតិច ព្រោះប្រើច្រើនពេកអាចមានអាការៈពុលក្អួតបាន៕

ដំណឹងល្អសម្រាប់អ្នកមានជំងឺគ្រុនក្តៅ គ្រុនចាញ់ លើសឈាម ស្គូមរីងរៃ ព្យាបាលមិនជាកុំទាន់អស់សង្ឃឹម ជួយស៊ែរ ចែកគ្នាដឹងផង!

រុក្ខជាតិត្រូវថ្នាំសម្រាប់ព្យាបាល ជំងឺគ្រុនក្តៅ គ្រុនចាញ់ លើសឈាម ស្គូមរីងរៃ ព្យាបាលមិនជាកុំទាន់អស់សង្ឃឹម សាកល្បងយកដើមអំពិលប្រក់ផ្លែ ដើមប្រមោយដំរី ត្រចៀកទន្សាយ ប៉េងប៉ោះស្រោម ហាលស្ងួត យកមួយមុខ១ក្តាប់ល្មមស្ងោរទឹក២លីត្រ យកផឹកជាប្រចាំថ្ងៃអាចព្យាបាលជំងឺទាំងនេះបាន។

នេះជាការបង្ហោះឲ្យដឹងពីព្រះតេជគុណ ហី សុផាលីន វត្តប្រាសាទរលំជ្រៃ។

ឱសថបុរាណ៖ ដើមប្រម៉ោយដំរី

– សម្រាប់ព្យាបាល៖ មិនឃ្លានបាយ ខ្សោយ ល្ហិតល្ហៃ ជម្ងឺរ៉ាំរៃ ទាស់មិន ដឹងមុខ គេងមិនសូវបាន រដូវមកមិនទៀង បញ្ហាក្រពះ ឬពោះវៀន។

– វិធីប្រើ៖ ១. ប្រើដើម និងស្លឹក លាងឲ្យស្អាត បុកពូតយកទឹក (ត្រងយកកាកចេញ) ញ៉ាំបរិមាណ ២ ស្លាបព្រាបាយ មុនហូបអាហារ១៥នាទី។

– វិធីប្រើ៖ ២. ដាក់ហាលដើម និង ស្លឹក ឲ្យស្ងួត ប្រមាណ ១៥-៣០ ក្រាម ដាំទឹកហូប កន្លះកែវតូចមុនបាយ។

– ប្រុងប្រយ័ត្ន៖ សូមកុំប្រើជាមួយថ្នាំពេទ្យ ហាមស្ត្រីមានផ្ទៃពោះប្រើ។ បើកម្លាំងខ្សោយពេកបន្ថយបរិមាណប្រើឲ្យតិច ព្រោះប្រើច្រើនពេកអាចមានអាការៈពុលក្អួតបាន៕

 សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុនសិន វិធីខាងលើអាចប្រើនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

 

Loading...
Loading...