គ្រឿងផ្សំ​១ប្រភេទ ជួយ​កម្ចាត់​ស្នាមខ្មៅ​ជុំវិញ​រង្វង់ភ្នែក ធ្វើឱ្យ​ស្បែក​ក្មេងជាង​មុន​២ដង

Loading...
បញ្ហា​ស្នាមខ្មៅ​ស្រអាប់​នៅជុំវិញ​វង្វង់​ភ្នែក ជា​ពិសេស​នោះគឺ​ស្នាម​ដក់​ក្រោមភ្នែក គឺជា​សត្រូវ​ដល់​ធំមួយ​សម្រាប់​ស្បែក, វាបាន​ធ្វើ​ឱ្យ​សម្រស់​របស់​អ្នក​ប្រែជាចាស់​ជាងមុន​បាន។ ដូចនេះ​ដើម្បី​ឱ្យ​ផ្ទៃមុខ​របស់អ្នក​នៅ​តែស្រស់​ស្អាត​និង​ក្មេង​វ័យ​អ្នក​គួរតែ​ថែរក្សា​ស្បែក​របស់​អ្នក​ ឱ្យបាន​ល្អ ផ្តល់​ជាតិ​ទឹក​និង​សារជាតិ​ចិញ្ចឹម​ដល់វា​ឱ្យបាន​គ្រប់គ្រាន់។
 
ដើម្បី​កម្ចាត់​បញ្ហា​មួយនេះ​បាន​អ្នកត្រូវ​គេង​ឱ្យ​បាន​គ្រប់គ្រាន់ ហើយ​វិធីសាស្ត្រ​ដ៏ល្អ​មួយទៀត​នោះគឺ អនុវត្តន៍​តាម​វិធីសាស្ត្រ​ធម្មជាតិ​ដោយប្រើ​ប្រេងគ្រាប់​អាល់ម៉ុង​ជា​ជំនួយ។
 
ប្រេងអាល់ម៉ុង​គឺជា​គ្រឿងផ្សំ​ពីធម្មជាតិ​មួយ​ប្រភេទ​ដែល​ចម្រាញ់​ពី​គ្រាប់​ធញ្ញជាតិ សម្បូរ​ទៅដោយ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ស្បែក​របស់អ្នក។ ការ​ប្រើប្រាស់​ប្រេង​ធម្មជាតិ​មួយនេះ​អាច​ជួយ​អ្នក​បាន​ដូចជា ផ្តល់​នូវ​សារជាតិ​ទឹកដល់​ស្បែក ការពារ​ស្នាម​ជ្រីវជ្រួញ កម្ចាត់​ស្នាម​ខ្មៅស្រអាប់ និង​បញ្ហា​ដក់​ក្រោមភ្នែក។
 
ការប្រើប្រាស់៖
រាល់មុន​ពេល​ចូលគេង​សូមបន្តក់​ប្រេងគ្រាប់​អាល់ម៉ុង ៣ទៅ៤​ដំណក់ រួចធ្វើ​ការម៉ាស្សា​ជុំវិញ​រង្វង់​ភ្នែក​របស់អ្នក ប្រហែល​ជា​៥នាទី។ អ្នកត្រូវ​រក្សាទុក​ប្រេងមួយនេះ​លើ​ស្បែក​របស់អ្នក​រយៈពេល​១យប់ ក្រោយ​មកលាង​សម្អាត​ចេញ​នៅពេល​ព្រឹក​ជាមួយនឹងទឹកធម្មតា។ សូម​អនុវត្តន៍​វិធីសាស្ត្រ​មួយនេះ​ជារៀង​រាល់​យប់ រហូត​ដល់​ស្នាម​ខ្មៅ​ស្រអាប់​និង​ភាព​ជ្រីវជ្រួញ​បាន​រលាយ​បាត់៕
 
Loading...
Loading...