ប្រើប្រាស់​វិធីសាស្ត្រ​នេះរួច​ផ្ទៃមុខ​របស់អ្នក​នឹង​ស្រស់ស្អាត​ក្មេងវ័យ​ត្រឹមតែ១៥នាទី

Loading...
សម្រាប់​សុភាព​នារី​ភាព​ស្រស់​ស្អាត​នៅតែ​សំខាន់​សម្រាប់​រូប​គេ មិន​ថា​នាង​ជាម្តាយ​របស់គេ​ក៏​ដោយ​តែនាង​នៅ​តែ​មាន​បំណង​ចង់ក្លាយ​ជានារីម្នាក់​ដែលនៅ​តែ​ស្រស់ស្អាត​គ្មាន​ថ្ងៃប្រែ។ បើដូច​នេះមែន​ពិត​ជាល្អ​ណាស់ មាន​វិធី​មួយ​អាច​ជួយ​អ្នកបាន វាត្រូវ​បាន​ផ្សំ​ឡើង​ពី​គ្រឿងធម្មជាតិ​ទាំងអស់ ហើយ​ធានា​បាន​ថា​គ្មាន​ផល​ប៉ះបាល់​អ្វី​ដល់ស្បែក​របស់​អ្នកឡើយ។
 
ម៉ាស​ធម្មជាតិ​ដែល​យើង​នឹង​ណែនាំ​អ្នក​នៅ​ខាងក្រោម​នេះ​គឺ ល្អ​ចំពោះ​សុខភាព​ស្បែក​របស់អ្នក​ជាទី​បំផុត វាអាច​ជួយ​កម្ចាត់​រាល់​ស្នាមអុជខ្មៅ ស្នាម​ជ្រីជ្រួញ កោសិការចាស់ និង​មេរោគ​ធូលីដី​ទាំងឡាយ ដែលមាន​នៅលើ​ស្បែក​របស់​អ្នក ព្រមទាំង​ធ្វើឱ្យ​ស្បែក​របស់អ្នក​ក្មេង​ជាងវ័យ ។
 
គ្រឿងផ្សំ៖
  • ទឹកដោះគោជូ ១ស្លាបព្រា
  • ប្រេងដូង ១ស្លាបព្រា
  • ម្សៅរមៀត កន្លះស្លាបព្រា
  • ទឹកក្រូចឆ្មា ១ស្លាបព្រា
ការរៀបចំ៖
  1. សូមចាក់​គ្រឿងផ្សំ​ទាំង​អស់​ដែល​បាន​រៀបរាប់​ចូល​គ្នា​ក្នុង​កូនចាន​មួយ។
  2. ច្របល់​វាបញ្ចូល​គ្នា​ឱ្យបាន​សព្វ​ល្អ។
  3. លាង​សម្អាត​ផ្ទៃមុខ​របស់អ្នក​ជាមុនសិន។
  4. លាប​ល្បាយ​មួយនេះ​លើ​ផ្ទៃមុខរ​បស់អ្នក។
  5. រងចាំ​រយៈពេល​២០នាទី ក្រោយមក​លាង​ជម្រះ​វា​ជាមួយ​នឹង​ទឹក​ធម្មតា។
  6. បើទោះ​បី​ជា​វិធីសាស្ត្រ​មួយនេះ​មិនអាច​ផ្តល់​ពន្លឺ​ដល់​ស្បែក​របស់អ្នក​បាន​ភ្លាម​ៗក៏ដោយ ។ ក៏ប៉ុន្តែ​មានវិធី​មួយនេះ​ដែលអាច​ជួយឱ្យ​ស្បែក​របស់អ្នក​មាន​សភាព​ភ្លឺថ្លាបាន​ភ្លាមៗ។ សូមលាយ ស្ករស១ស្លាបព្រា ទឹកឃ្មុំ ១ស្លាបព្រា ព្រមទាំង​ក្រូចឆ្មា​១ស្លាបព្រា​បញ្ចូលគ្នា​ឱ្យ​បានសព្វ​ល្អ។ លាយ​ល្បាយ​ថ្មី​មួយនេះ​លើ​ផ្ទៃមុខ​របស់អ្នក ដោយ​រក្សា​ទុក ៥នាទី ក្រោយ​មកលាង​សម្អាត​វា​ជាមួយ​នឹងទឹក៕

Loading...
Loading...