ផ្លែចេក​ជាថ្នាំ​ព្យាបាល​អាក្ការៈ​ទល់​លាមក​បានយ៉ាង​ស័ក្តសិទ្ធ

Loading...
ផ្លែចេក​គឺជា​ប្រភេទផ្លែឈើ​ដែល​សម្បូរ​ទៅដោយ​សារជាតិ​សរសៃ និង​សារធាតុ​ប៉ូតាស្យូម​ដែល​មាន​សារ​ប្រយោជន៏​ជាច្រើន សម្រាប់​ការ​រំលាយ​អាហារ​របស់​អ្នក។ នៅពេល​ដែល​អ្នក​ទទួល​ទាន​ផ្លែចេក​វាអាច​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ដំណើរ​ការ​រលូន​ល្អ។ ប៉ូតាស្យូម​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​កិន​រំលាយ និង​មុខងារ​របស់​សាច់ដុំ​រំលាយ​អាហារ​ក្នុង​ក្រពះ។ ហើយ​សារជាតិ​សរសៃ​ដែល​មាន​នៅក្នុង​ផ្លែចេក ជំនួយ​ដល់​ការ​បត់ជើង ការ​បញ្ចេញ​ខ្យល់​ក្នុង​ពោះវៀន ( ផោម ) ការពារ​ការទល់​លាមក  ហើមពោះព្រមទាំង​បញ្ហា​ការរំលាយ​អាហារ​ផ្សេៗ​ទៀតផង។
 
អ្វីដែលត្រូវការ៖
  • ផ្លែចេក ១ផ្លែ
  • ប្រេងអូលីវ ១ស្លាបព្រាបាយ
ការរៀបចំ៖
  • សូម​បក​សម្បក​ផ្លែចេក​ចេញ និង​កាត់វា​ជាដុំ​តូចៗ។
  • ចាក់​គ្រឿងផ្សំ​ទាំងពី​ចូល​ក្នុង​កូនចាន​តែមួយ ។
  • ប្រើ​សមមួយ​មក​បំបែក​ចេក និង​ច្របល់​គ្រឿងផ្សំ​ទាំងពីរ​បញ្ចូល​គ្នាឱ្យ​បានល្អ ។
  • សូម​ទទួលទាន​ល្បាយ​មួយនេះ​បីដង​ក្នុងមួយថ្ងៃ រហូត​ដល់​ការទល់​លាមក​មួយនេះ​ព្យាបាល​បាន​ជោគជ័យ ៕

Loading...
Loading...