អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​ក្ដាម ត្រូវតែ​អាន​អត្ថបទ​នេះ​ព្រោះ​ថា​វា​អាច

Loading...
ក្តាម​គឺ​ជា​ប្រភេទ​អាហារ​ដែលមាន​រស់​ជាតិ​ឆ្ងាញ់ ហើយ​មាន ជីវជាតិ, កាល់ស្យូម ដែល​ល្អ​សម្រាប់​សុខភាព។ គ្រាន់តែ​នៅ​ក្នុង​សាច់​ក្តាម​ ១០០ ក្រាម មាន protit ១២,៣ ភាគ​រយ, កម្រិត​ជាតិ​ខ្លាញ់ ៣,៣ ភាគ​រយ, កាល់ស្យូម ៥.០៤០ មីលី​ក្រាម​ ភាគ​រយ, ផូស្វ័រ ៤៣០ មីលីក្រាម ភាគ​រយ...។
 
នៅ​ក្នុង​នោះ​ផង​ដែរ​ក៏​មាន​ជាតិ​ដែរ ៤,៧ មីលី​ក្រាម ភាគរយ, វីតាមីន B ពីរភាគរយ, វីតាមីន B6 ០,១២ ភាគរយ, កាឡេស្តេរ៉ូ ១២៥ មីលី​ក្រាម ភាគរយ, មេឡានីន ០,២៥ មីលី​ក្រាម ភាគ​រយ...។ តែ​ទោះ​បី​ជា​សាច់​ក្តាម​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ក៏​ដោយ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន ខណៈ​ពេល​ដែលបរិភោគ​នោះ​ទេ វា​នឹង​បង្កឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ខាងក្រោម​នេះ​គឺ​ជា​បទ​ពិសោធន៍​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ចង់ចាំ។
 
តើអ្នក​ណា​ដែល​មិន​គួរ​បរិភោគ​ក្តាម ?
 
ស្ត្រី​មាន​ផ្ទៃពោះ
អ្នក​ម្តាយ​ដែល​មាន​ផ្ទៃពោះ ជាពិសេស​នៅ​ក្នុង​ត្រី​មាស​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​មិន​គួរ​បរិភោគ​ក្តោម ដោយសារតែ​ក្តាមមាន​ផល​ប៉ះពាល់​ដល់​សាច់​ដុំ និង​តំបន់​ផ្សេង​ទៀត​នៃ​រាង​កាយ។ ដូច្នេះ​ប្រសិន​ជាអាច​អ្នក​មិន​គួរ​បរិភោគ​ក្តាម​នោះ​ទេ​ ព្រោះ​វាអាច​ធ្វើឲ្យ​រលូតកូន។
 
អ្នកដែល​ទើបនឹង​ងើប​ពី​ឈឺ
អ្នក​ដែល​ទើប​នឹង​ងើប​ពី​ការ​ឈឺ​ ឬ​មាន​ក្រពះ​ពោះ​វៀន​ខ្សោយ​មិន​មិន​គួរ​ប្រញាប់​ប្រញាល់​ទៅ​បរិភោគ​ក្តាម​នោះ​ទេ វាងាយ​នឹង​ធ្វើ​ឲ្យ​សីតុណ្ហភាព​នៅ​ក្នុង​ខ្លួន​មាន​ភាព​ត្រជាក់។
 
អ្នក​ជំងឺ​រាគ​រូស
នៅ​ពេលដែល​អ្នក​មាន​ជំងឺ​រាគ​រួស មិន​គួរ​បរិភោគ​អាហារ​ដែល​ធ្វើ​ពី​សាច់ក្តាម​នោះ​ទេ។ ក្តាម​វា​មាន​ការផ្សារ​ភ្ជាប់​ជាមួយ​នឹង​សារធាតុទង់​ដែង, សីតកម្ម ដែល​ធ្វើ​ឲ្យ​អ្នក​កាន់តែ​មាន​មាន​ជំងឺ​ធ្ងន់​ធ្ងរ។
 
អ្នក​ជំងឺ​សរសៃ​ឈាម​ក្នុងបេះ​ដូង
នៅ​ក្នុងសាច់​ក្តាម ១០០ ក្រាម​មាន​ផ្ទុក​កាឡេស្តេរ៉ុល ១២៥ មីលី​ក្រាម​ ភាគរយ ដែល​ធ្វើ​ឲ្យ​សម្ពាធឈាម​ឡើង​ខ្ពស់ ប្រសិន​បើ​អ្នក​ជំងឺ​សរសៃ​ឈាម​នៅ​តែ​បរិភោគ។
 
អ្នក​ដែលមាន​ជំងឺ​សន្លាក់
ក្តាម​ក៏​មាន​ផ្ទុក​ជាតិ​សូដ្យូម​ និង purines កាន់តែ​ច្រើន ដូច្នេះ​សាច់​របស់​វា​មិន​សមស្រប​ជា​មួយ​នឹង​អ្នក​ជំងឺ​រលាក​សន្លាក់​នោះ​ទេ។
 
អ្នក​ជំងឺ​ហឺត
អ្នក​ដែល​មាន​ជំងឺ​ក្អក, ត្រជាក់ និងផ្កាសាយ និន​ត្រូវ​បរិភោគ​ក្តាម​នោះ​ទេ។
 
ពេល​ណា​ដែល​មិន​គួរ​បរិភោគ​ក្តាម ?
 
ក្តាម​ងាប់
នៅ​ពេល​ដែល​ក្តាម​ងាប់​រាងកាយ​របស់​វា​មាន​សមាសភាគ​គីមី​ជា​ច្រើន ដែល​គេហៅថា histidine (C3H3N2CH2 រូបមន្ត​ម៉ូលេគុល (NH2) CO2H) ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ងាយ​រង​គ្រោះ​ទៅ​នឹង​ការ​ពុល​, ឈឺ​ពោះ , ក្អួត។ ក្តាម​ងាប់​រយៈពេល​យូរ​ធ្វើ​ឲ្យ​សារធាតុ​គីមី histidine កើន​ឡើង​យ៉ាង​ខ្លាំង ដូច្នេះ​ជាតិ​ពុល​ក៏​កើត​មាន​កាន់តែ​ច្រើន​ដែរ។
 
ក្តាម​ដែល​ចម្អិន​ទុក​ចោល​យូរ
ក្តាម​ដែល​គេ​យក​ទៅ​ស្រុះ​ទឹក​ក្តៅ ឬ​ក៏​ចម្អិន​ទុក​ចោល​រយៈ​ពេល​យូរ ក៏​ប៉ុន្តែមាន​ក្លិន​ជូរ​ផ្អូមដោយសារតែ​មាន​ការ​ឆ្លង​មេរោគ​បាក់​តេរី។ ដូច្នេះ​អ្នក​គួរតែ​ដឹងថា​ពេល​ណា​ដែលគួរ​បរិភោគ។
 
ក្តាម​រស់
ក្តាម​មួយ​ចំនួន​អាច​មាន​គីសស្រប​ពេល​ដែល នៅ​ក្នុង​សួត​របស់​វា​មាន​ (ឈ្លើង​រស់​នៅក្នុងសួត)។ ប្រសិន​បើ​អ្នក​បរិភោគ ដោយ​មិន​បាន​ចម្អិន​ត្រឹម​ត្រូវទេនោះ ធ្វើឲ្យ​អ្នក​ងាយ​នឹងរង​ទទួល​គ្រោះ​ថ្នាក់ ដោយ​សារ​ឈ្លើង​ទាំង​នោះ​អាច​ជ្រាប​ចូល​ក្នុង​សួត​របស់​អ្នក ហើយ​អ្នក​បង្ក​ឲ្យ​មាន​ការ​ក្អក​រហូត​ដល់​ចេញ​ឈាម​តាម​ខួរ​ក្បាល, ប្រកាច់, ខ្វិន។
 
ជា​ពិសេស​ប្រសិន​បើអ្នក​បរិភោគ​ជា​មួ​យផ្លែ សេដា (persimmons) ធ្វើ​ឲ្យ​មាន​ប្រតិកម្មជាមួយ​ប្រូតេអ៊ីន​នៅក្នុង​សាច់​ក្តាម និង​បណ្តាល​ឲ្យ​មាន​រោគ​សញ្ញា​ដូចជា​ការ​ចង្អោរ និង​ក្អួត, ឈឺ​ពោះ​ ជមងឺ​រាគ​រួស​ជា​ដើម... ដូច្នេះ​​មិន​គួរបរិភោគ​ជា​មួយ​សេដា​នោះ​ទេ៕
 

Loading...
Loading...