ប្រើ​វា​លាង​ផ្ទៃមុខ​អ្នក​ជារៀងរាល់​ព្រឹក ធានា​ថា​សាច់មុខ​នឹង​ស​ម៉ត់​រលោង

Loading...
ក្រោយ​ពេល​ភ្ញាក់​ពី​គេង រឿង​សំខាន់​ទី ១ ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​មុនគេ​គឺ ផ្ទៃមុខ ។ វា​ជា​ពេល​ដ៏ល្អបំផុត ដែល​អ្នក​ត្រូវ​លាង​សម្អាត​ស្បែក​មុខ ដើម្បី​ឱ្យ​ស្បែក​មុខ​មើល​ទៅ​ម៉ត់​រលោង ស្អាត​គួរឱ្យ​ទាក់ទាញ​ពេញ​មួយ​ថ្ងៃ ។ យើង​ទាំងអស់គ្នា​តែងតែ​ចំណាយ​ប្រាក់​ច្រើន​លើ​ផលិតផល​ក្រែម លាង​សម្អាត​មុខ ។ ប៉ុន្តែ​មិនទាន់​បាន​ដឹង​ពី​ផលិតផល​ធម្មជាតិ​ដ៏អស្ចារ្យ ១មុខ​នេះ​នៅឡើយ ។
 
ទឹកអង្ករ​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ជាច្រើន​អាច​ផ្តល់​អត្ថប្រយោជន៍​បំផុត​ចំពោះ​ស្បែក និង​សក់ ។ ទឹកអង្ករ​មាន​ផ្ទុក​វីតាមីន B C និងE ក៏​ដូចជា​សារធាតុខនិជ និង​អាស៊ីតអាមីណូ​សំខាន់ ៨មុខ​ជំនួយ​ដល់​ទាំង​សុខភាព និង​សម្រស់ ។ ទឹកអង្ករ ជា​ល្បាយ​ទឹក​ពណ៌​ទឹកដោះគោ​ដែល​អ្នក​ទទួល​បាន​ក្រោយ​ពី​ត្រាំ​អង្ករ ឬ​ដាំ​បាយ ។
 
ទឹកអង្ករ​ក៏​ជួយ​ឱ្យ​សាច់មុខ​ស្អាត​ម៉ត់​រលោង សុខភាព​ល្អ ។ វា​នឹង​ទៅ​កម្ចាត់​ជាតិពុល​ចេញ​ពី​ស្បែក រឹតបន្តឹង​ស្បែក និង​កាត់បន្ថយ​បញ្ហា​រលាក​ស្បែក ។
 
ពន្យា​ភាពចាស់ និង​បញ្ហា​ស្បែក​មុខ​ខ្មៅ​ស្រអាប់
 
វិធី​ប្រើ​ទឹក​អង្ករ​ដើម្បី​ធ្វើឱ្យ​ស្បែក​មុខ​ស​ម៉ត់​រលោង ៖ ជ្រលក់​ប៉ុង​សំឡី​ទៅក្នុង​ទឹកអង្ករ ។ បន្ទាប់មក លាង​សម្អាត​ផ្ទៃមុខ​អ្នក​នឹង​ទឹក​ឱ្យ​ស្អាត​ជាមុនសិន ហើយ​យក​វា​ជូត​លើ​ផ្ទៃមុខ​របស់​អ្នក និង​រង់ចាំ​រយៈពេល​ពី ៥-១០នាទី រួច​ម៉ាស្សា​មុខ​រយៈពេល ៣-៤នាទី ។ លាង​សម្អាត​នឹង​ទឹកក្តៅ​អ៊ុនៗ ។ អនុវត្ត​វិធី​នេះ​ឱ្យ​បាន​យ៉ាងហោចណាស់ ១ម្តង​ក្នុង ១ថ្ងៃ ៕
 

Loading...
Loading...