ម្នាស់ + ល្ហុងទុំ ជា​ម៉ាស់​ធម្មជាតិ​ដ៏ស័ក្តសម​បំផុត​សម្រាប់​ស្បែក​របស់​អ្នក

Loading...
ផ្លែម្នាស់ និង​ល្ហុងទុំ​គឺជា​ផ្លែឈើ​ធម្មជាតិ​ដែល​មាន​ផ្ទុក​នូវ​សារជាតិ​អង់ស៊ីម ព្រមទាំង​វីតាមីន​ជាច្រើន​មុខ ដែល​ល្អ​សម្រាប់​ការថែរក្សា និង​ព្យាបាល​បញ្ហា​ស្បែក។ អង់ស៊ីម​ដែល​មាន​នៅក្នុង​ផ្លែល្ហុង​ទុំ និង​ផ្លែម្នាស់ គឺជា​ប្រូតេអ៊ីន​រលាយ វា​មាន​សមត្ថភាព​អាច​ព្យាបាល​បញ្ហា​ស្បែក​ដូចជា ស្បែក​ស្ងួត កម្ចាត់​មុន ធ្វើឱ្យ​ស្បែក​ស​តាំងពី​ស្រទាប់​ខាងក្នុង កម្ចាត់​បញ្ហា​ជាំ និង​ខ្មៅ​ស្រអាប់​ពី​ការរង​កម្តៅ​ថ្ងៃ បង្រួម​រន្ធញើស លាង​សម្អាត​ស្បែក និង​រន្ធញើស ។
 
ក្រោយពី​បាន​ដឹងពី​អត្ថប្រយោជន៍​របស់​វា​ហើយ តើ​អ្នក​ចង់​ដឹង​ទេ​ថា ការប្រើប្រាស់ និង​វិធី​ក្នុង​ការរៀបចំ​វា​មាន​ការណែនាំ​បែប​ណា? សូម​អាន​អត្ថបទ​ខាងក្រោម​នេះ​ទាំងអស់​គ្នា ៖
 
គ្រឿងផ្សំ
  • ផ្លែល្ហុង​ទុំ​ចិត​រួច ១ភាគ៤ កូនចាន
  • ទឹក​ម្នាស់ ១ ស្លាបព្រាកាហ្វេ
ការរៀបចំ
  1. ដំបូង​អ្នក​ត្រូវ​កិន​បំបែក​ផ្លែល្ហុង​របស់​អ្នក​ឱ្យ​បាន​ម៉ត់​ជាមុន​សិន ដោយ​ការប្រើប្រាស់សម​ជា​ជំនួយ
  2. សូម​ចាក់​ទឹកម្នាស់​ចូល​ទៅក្នុង​កូនចាន​ដែល​មាន​សាច់ល្ហុង
  3. ច្របល់​គ្រឿងផ្សំ​ទាំង ២នេះ​បញ្ចូលគ្នា​ឱ្យ​បាន​សព្វ​ល្អ ។
ការប្រើប្រាស់ ៖
 
សូម​លាប​ម៉ាស់​មួយ​នេះ​លើ​ស្បែក​របស់​អ្នក ដោយ​រក្សាទុក​រយៈពេល ១០-១៥នាទី បន្ទាប់មក​លាង​សម្អាត​វា​ជាមួយ​នឹង​ទឹកក្តៅ​ឧណ្ហៗ ។ បន្ទាប់ពី​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​មួយ​នេះ​រួច ដើម្បី​ជា​ការផ្តល់​សំណើម​បន្ថែម​ដល់​ស្បែក​អ្នក​ក៏​អាច​ប្រើប្រាស់​ផលិតផល​ក្រែម​ផ្តល់​សំណើម​ណាមួយ​ដែល​អ្នក​ធ្លាប់​ប្រើ​បាន​ដែរ ។
 
សម្រាប់​ម៉ាស់​ធម្មជាតិ​មួយ​ប្រភេទ​នេះ អ្នក​អាច​យក​វា​មក​ប្រើប្រាស់​បាន​គ្រប់​ប្រភេទ​ស្បែក​នៃ​រាងកាយ​របស់​អ្នក មិន​ថា ផ្ទៃមុខ ក ដៃ ជើង និង​ខ្នង​ជាដើម ៕
 
Loading...
Loading...