ទិចនិច​ងាយៗ ៥យ៉ាង​ធ្វើឱ្យ​ស្រក​ខ្លាញ់​ក្បាលពោះ​ក្នុង​ពេល ២១ថ្ងៃ

Loading...
អ្វី​ទៅ​ជា​ក្តីសុបិន្ត​ដ៏​គួរឱ្យ​ខ្លាច​បំផុត​របស់​អ្នក? ចុះ​បើ​ថ្ងៃ​ណាមួយ អ្នក​ភ្ញាក់ឡើង ហើយ​ឃើញ​ក្បាលពោះ​អ្នក​ដុះ​ធំ ។ តើ​អ្នក​ចង់​ចូលរួម​អាពាហ៍ពិពាហ៍​មិត្តភក្តិ​ដែរ​ទេ? តែ​កុំ​ដោយសារ​ក្បាលពោះ​ធំ​របស់​អ្នក ធ្វើឱ្យ​អ្នក​បាត់បង់​ក្តីសុខ​ឱ្យ​សោះ ។
 
ខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​អ្នក​ពី​វិធី​សម្រក​ខ្លាញ់​ក្បាលពោះ​ងាយៗ​ប្រើ​ពេល​តែ ២១ថ្ងៃ ។ អ្នក​គ្រាន់តែ​ត្រូវ​រៀបចំ​កាលវិភាគ​ប្រចាំថ្ងៃ​របស់​អ្នក​ឡើងវិញ ។
 
ជំហ៊ាន​ទី ១
ធ្វើ​លំហាត់ប្រាណ​ដោយ​ការអាវ៉ង់ ១វគ្គ​ឱ្យ​បាន ១៥ដង ។ វា​អាច​ជួយ​ដុត​កាឡូរី​បាន​ពី ៥០០-៦០០ ក្នុង​ពេល​ហាត់ប្រាណ​ម្តងៗ ។
 
ជំហ៊ាន​ទី ២
អ្នក​ត្រូវ​ធ្វើ​ចលនា​លើ​សាច់ដុំ​ក្បាលពោះ​របស់​អ្នក ដោយ​ដេក​ចុះ រួច​យក​ដៃ​ទប់​ក្បាល​ពីក្រោយ បន្ទាប់មក​ប្រឹង​ទាញ​ក្បាល​ងើប​ឡើង និង​លើក​ជើង ឱ្យ​បាន ៣វគ្គ​ក្នុង ១វគ្គ ២០ដង ធ្វើ​វា​ឱ្យ​បាន ៣ដង​ក្នុង ១សប្តាហ៍ ។
 
ជំហ៊ាន​ទី ៣
ព្យាយាម​ទទួលទាន​ផ្លែឈើ គ្រាប់​ធញ្ញជាតិ ស៊ុត បន្លែ ត្រី និង​អាហារ​ធម្មជាតិ​ឱ្យ​បាន​ច្រើន​ជាប្រចាំ ។ ចៀសវាង​ផលិតផល​ផ្ទុក​ជាតិខ្លាញ់ និង​កូឡេស្តេរ៉ុល​ខ្ពស់ ។
 
ជំហ៊ាន​ទី ៤
ហាម​ប្រើ​អំបិល​ក្នុង​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក ហើយ​ព្យាយាម​ប្រើ​គ្រឿងហិល​ជំនួស​អំបិល ដើម្បី​បន្ថយ​ជាតិសូដ្យូម ។
 
ជំហ៊ាន​ទី ៥
អារម្មណ៍​តានតឹង និង​ថប់បារម្ភ ជា​គ្រោះថ្នាក់បំផុត​ដល់​សុខភាព​អ្នក ។ ព្យាយាម​ធ្វើ​លំហាត់​យូហ្គា និង​សម្មាធិ ។ អរម៉ូន​ករទីសូល​អាច​ធ្វើឱ្យ​អ្នក​ឡើង​គីឡូ​ក្បាលពោះ ៕
 

Loading...
Loading...