យប់​ឡើង​គេង​មិន​លក់ ញ៉ាំ​វា ១ស្លាបព្រា​រួច​អ្នក​នឹង​គេង​លក់​ភ្លាម

Loading...
មនុស្ស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ប្រឈមមុខ​នឹង​បញ្ហា​គេង​មិន​លក់​ជារៀងរាល់​យប់ ដែល​គេ​ហៅថា ជំងឺ​គេង​ពុំលក់ ។ បញ្ហា​នេះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ ។ តែ​បើ​អ្នក​ជួបប្រទះ​រឿង​បែប​នេះ​ដែរ សូម​កុំ​បារម្ភ ព្រោះ​យើង​មាន​ឱសថ​ធម្មជាតិ​ព្យាបាល​ជំងឺ​គេង​មិន​លក់​យ៉ាង​ពូកែ​សក្តិសិទ្ធិ ថែមទាំង​ជួយ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ល្អ​ក្រោយ​ពេល​ភ្ញាក់​ពី​ដំណេក​ទៀត​ផង ។
 
តាម​រូបមន្ត​ត្រូវការ​តែ​ធាតុផ្សំ ៣មុខ​ប៉ុណ្ណោះ ងាយស្រួល​ធ្វើ រហ័ស​ទាន់ចិត្ត និង​ធ្វើឱ្យ​អ្នក​គេង​លក់ស្រួល​ដូច​ក្មេង ។
 
គ្រឿងផ្សំ​មាន
  • ទឹកឃ្មុំ ១/៤ស្លាបព្រាកាហ្វេ
  • អំបិល ១/៨ស្លាបព្រាកាហ្វេ
  • ប្រេងដូង ១ស្លាបព្រាបាយ ។
ការណែនាំ
អ្នក​គួរ​ទទួលទាន​ឱសថ​នេះ​នៅពេល​ចូល​គេង ។ ការទទួលទាន​មាន ២ជម្រើស៖
 
ជម្រើស ១
លាយ​ប្រេងដូង​ជាមួយ​ទឹកឃ្មុំ រួច​ដាក់​អំបិល ។ កូរ​វា​ឱ្យ​សព្វ ហើយ​ញ៉ាំ​វា បន្ទាប់មក​ផឹក​ទឹក ១កែវ​ចូល ។
 
ជម្រើស ២
អ្នក​ក៏​អាច​ទទួលទាន​ទឹកឃ្មុំ និង​ប្រេងដូង​ដាច់​ដោយ​ឡែក​ពីគ្នា រួច​ដាក់​អំបិល​ចូល​ទឹក ១កែវ ហើយ​ទទួលទាន ។
ក្នុង​ករណី​អ្នក​ភ្ញាក់​ទាំង​កណ្តាល​យប់ ទទួលទាន​ថ្នាំ​ងងុយគេង​នេះ​ម្តង​ទៀត អ្នក​នឹង​គេង​លក់​វិញ​មិន​ច្រើន​ជាង ៣០នាទី ៕
 

Loading...
Loading...