១០០ភាគរយ ជម្រុះ​រោម​មុខ​ឱ្យអស់​គ្មាន​សល់ បើ​​ប្រើ​រូបមន្ត​នេះ!

Loading...
សព្វ​ថ្ងៃ​នេះ​ មាន​មនុស្ស​ជាច្រើនដែល​មិន​ពេញ​ចិត្ត​នឹង​ការ​មាន​រោម​មុខ​របស់​ខ្លួន តែសូម​កុំបារម្ភ ថ្ងៃនេះ​យើង​សូម​ណែនាំពី​វិធី​សាស្រ្ត​ងាយៗ​​អាច​កំចាត់ជម្រុះ​រោម​មុខ​បាន​យ៉ាង​ឆាប់​រហ័ស និងមាន​ប្រសិទ្ធភាព ១០០​ភាគរយ។
 
គ្រឿងផ្សំ៖
  • ម្សៅសារ៉ាយ (Gelatin) ១ស្លាបព្រា
  • ទឹកផ្កាកុលាប ១ស្លាបព្រា
  • ទឹកដោះគោក្តៅ ១ស្លាបព្រា
វិធីធ្វើ៖   
សូម​ចាក់​គ្រឿងផ្សំ​ទាំង​អស់ចូល​ទៅក្នុង​កូនចាន​ស្អាតល្អ​មួយ បន្ទាប់​មក​ ធ្វើ​ការ​លាយ​ច្របល់​គ្រឿងផ្សំ​ទាំង​នេះ ឱ្យ​បាន​សព្វ​ចូល​គ្នា​ល្អ។ សូម​ប្រើ​​ជក់​ស្អាត​មួយ​មក​ជ្រលក់​ទៅ​ក្នុង​ល្បាយ​នេះ រួច​ធ្វើ​ការ​លាប​ទៅលើ​មុខ​របស់​អ្នក លើកលែង​តែ​ចំណុច​មួយ​ចំនួន​ដូចជា​ រង្វង់​ភ្នែក បបូរ​មាត់ និង​ចិញ្ចើម​របស់​អ្នក។
 
នៅ​ពេល​អ្នក​លាប​ល្បាយ​មួយនេះ សូមកុំ​លាប​ក្រាសពេក ហើយ​រក្សាទុក​ឱ្យ​ស្ងួត ប្រហែលជា​១៥ទៅ​២០​នាទី។ នៅពេល​ល្បាយ​នេះ​ស្ងួត​ សូម​ធ្វើ​ការ​បកល្បាយ​មួយនេះ​​ចេញ ក្នុង​ចលនា​ពី​ខាង​ក្រោម​ឡើង​ទៅ​លើ  នោះ​អ្នក​នឹង​ឃើញ​រោម​ទាំងអស់ បាន​ជម្រុះចេញ​ពី​លើ​ផ្ទៃ​មុខ​របស់អ្នក​គ្មាន​សល់។
 
អ្នក​អាច​អនុវត្តន៍​វិធីសាស្ត្រ​មួយនេះ រៀងរាល់​សប្តាហ៍។ ការ​ធ្វើ​បែប​នេះ ​គឺដើម្បីកាត់​បន្ថយ​ភាព​ជ្រីវជ្រួញ លាង​សម្អាត​រាល់​ភាព​កខ្វក់​ចេញ​ពីមុខ និង​ធ្វើ​ឱ្យ​ស្បែក​ក្មេង​ជាង​វ័យ៕

Loading...
Loading...