រូបមន្តពិសេស ជួយឱ្យ​សក់​លូត​លាស់​បាន​លឿ់ន​យ៉ាង​ឆាប់រហ័ស

Loading...
នេះ​គឺជា​រូបមន្ត​ដ៏​ពិសេស​និង​ល្អ​បំផុត សម្រាប់​សរសៃ​សក់​របស់​អ្នក ព្រោះ​ល្បាយ​មួយនេះ​នឹង​ជំនួយ​ដល់​ការ​លូត​លាស់​របស់​សរសៃ​សក់ ព្រម​ទាំង​ជំរុញ​ឱ្យ​ការលូត​លាស់បាន​ឆាប់​រហ័ស និង​មាន​ភាព​រឹងមាំ។ សូម​ប្រើ​ប្រាស់​វិធីសាស្ត្រ​មួយនេះ ឱ្យ​បាន​ទៀងទាត់​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ។
 
គ្រឿងផ្សំ៖
  • ម្សៅឈើក្រអូប ៣ស្លាបព្រាបាយ
  • ទឹកឃ្មុំ ៦ស្លាបព្រាបាយ
  • ប្រេងអូលីវ ៦ស្លាបព្រាបាយ
ការណែនាំ៖
  1. សូម​ចាក់​ប្រេង​អូលីវ​ចូល​ទៅ​ក្នុង​កូន​ខ្ទះ​មួយ រួច​ធ្វើការ​កម្តៅវា ព្រម​ទាំង​បន្ថែម​គ្រឿងផ្សំ​ទាំង​អស់​បញ្ចូល​គ្នា ឱ្យ​បាន​សព្វ​និង​រលាយ​ក្លាយ​ជាល្បាយ​មួយ។
  2. លាប​ល្បាយ​មួយនេះ​លើសក់​និង​ស្បែក​ក្បាល​របស់​អ្នក ទាំង​ល្បាយ​មួយនេះ​មាន​កម្តៅ​ក្តៅ​ឧណ្ហៗ។ អ្នក​អាច​ប្រើ​ថង់​ប្លាស្ទិច​សម្រាប់​គ្រប​សក់​ឱ្យបាន​រយៈ​ពេល​មួយម៉ោង។
  3. សូម​លាង​សម្អាត​សក់​និង​ស្បែក​ក្បាល​របស់​អ្នក បន្ទាប់​ពី​រង​ចាំប្រហែល​ជា​១ម៉ោង​រួច​មក។
  4. អ្នក​អាច​ប្រើ​ប្រាស់​ល្បាយ​មួយនេះ រៀងរាល់​២ទៅ៣​ដង​ក្នុង​មួយ​សប្តាហ៍៕
Loading...
Loading...