ភេសជ្ជៈ​រំលាយ​ខ្លាញ់​ក្បាល​ពោះ​បាន​ច្រើន​បំផុត អាច​ស្រក​បាន ១០គីឡូ​ឯណោះ!

Loading...
ចង់​សម្រក​ទម្ងន់ ជា​រឿង​មួយ​ពិបាក​ខ្លាំងណាស់ ប៉ុន្តែ​អ្នក​មិន​គួរ​ព្រួយ​បារម្ភ​ឡើយ ព្រោះ​នៅក្នុង​អត្ថបទ​នេះ យើង​នឹង​បង្ហាញ​អ្នក​ពី​អាថ៌កំបាំង​តិចតួច អាច​ជួយ​សម្រក​ទម្ងន់​បាន​លឿន​បំផុត ។ វា​មាន​លក្ខណៈ​សាមញ្ញ​បំផុត អ្នក​គ្រាន់តែ​បន្ថែម​វា​ចូល​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក ។
 
យោង​តាម​អ្នក​ជំនាញ​ជាច្រើន​បាន​ឱ្យ​ដឹង​ថា រូបមន្ត​ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​នេះ​នឹង​ជួយ​រំលាយ​ជាលិកា​ខ្លាញ់​ត្រង់​ក្បាល​ពោះ ពង្រឹង​សុខភាព បង្កើន​ការរំលាយ​អាហារ សម្រក​ទម្ងន់​បាន​ឆាប់​រហ័ស និង​លាង​សម្អាត​ជាតិពុល​ក្នុង​ខ្លួន ។
 
ភេសជ្ជៈ​នេះ​ផ្សំ​ឡើង​ពី​ធាតុផ្សំ ៤ មុខ ៖ ប្រទាល​កន្ទុយក្រពើ ក្រូចឆ្មា ខ្ញី និង​ទឹកឃ្មុំ ។
 
ប្រទាល​កន្ទុយក្រពើ
វា​ផ្ទុក​ជាតិ​ថ្នាំ មាន​ប្រសិទ្ធិភាព​ខ្លាំង​អាច​ជួយ​សម្រក​ទម្ងន់ ។ វា​មាន​ជីវជាតិ​ខ្ពស់ និង​ផ្ទុក​វីតាមីន ជាតិរ៉ែ​ច្រើន​ជាង ៧៥ មុខ ។ វា​ក៏​ជា​ប្រភព​នៃ​អាស៊ីត​អាមីណូ និង​អាស៊ីត​ខ្លាញ់ ។ វា​ក៏​ជួយ​កម្ចាត់​ជាតិ​ពុល និង​បង្កើន​ការរំលាយ​អាហារ ។
 
ក្រូចឆ្មា
វា​ផ្ទុក​ទៅដោយ​វីតាមីន C និង​ជីវជាតិ​ជាច្រើន​រួម​មាន កាល់ស្យូម ប៉ូតាស្យូម ម៉ាញេស្យូម ជាតិ​ដែក និង​វីតាមីន A ជួយ​ប្រឆាំង​មេរោគ​បាក់តេរី និង​វីរុស ហើយ​ក៏​ជួយ​ជម្រុញ​ដល់​ភាពស៊ាំ ។
 
ខ្ញី
វា​ត្រូវ​បាន​គេ​ល្បី​ពី​ការប្រើប្រាស់​វា​យូរ​ណាស់​មក​ហើយ ដែល​អាច​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ភាពស៊ាំ បំបាត់​ការឈឺចាប់ និង​ប្រឆាំង​ជំងឺ​សរសៃ​ឈាម​បេះដូង ហឺត និង​បញ្ហា​សុខភាព​ជាច្រើន​ផ្សេង​ទៀត ។
 
ទឹកឃ្មុំ
វា​ជា​ធាតុផ្សំ​រំលាយ​ខ្លាញ់ និង​ផ្តល់​ថាមពល​ដល់​រាងកាយ​ភ្លាមៗ ៕
 

Loading...
Loading...