ប្រើទឹកនេះ នារីនឹង​ទទួល​បាន​បបូរ​មាត់​ទន់ល្មើយ ពណ៌​ស៊ីជម្ពូ

Loading...
ក្នុង​ថ្ងៃនេះ​ផង​ដែរ​យើង​នឹង​ណែនាំ អ្នក​អំពីវិធី​សាស្ត្រ​ប្រើប្រាស់​ឱសថ​ក្នុងផ្ទះ ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ថែរក្សា​សម្រស់​បបូរមាត់​របស់​អ្នក ឱ្យ​មាន​ភាព​ទាក់ទាញ​និង​ស្រស់ស្អាត។ នៅពេល​ដែល​អ្នក​បាន​ប្រើប្រាស់ វិធីសាស្ត្រ​ណាមួយ​ក្នុងអត្ថបទ​នេះ​រួច ក្នុង​ខណៈ​ពេល​ដ៏ខ្លី​បបូរមាត់​របស់​អ្នក​នឹង​ទន់​រលោង មាន​ពណ៍​ផ្កាឈូក​ស្រស់​ដូចជាផ្កា។
 
១. ទឹកឃ្មុំ
សូម​លាប​ទឹកឃ្មុំ​លើ​បបូរ​មាត់​របស់​អ្នក រាល់មុន​ពេល​ចូល​គេង ព្រម​ទាំង​រក្សា​ទុក​វា​ឱ្យ​នៅ​លើ​បបូរមាត់​របស់​អ្នក​ក្នុង​ពេល​មួយយប់។ លាង​សម្អាត​បបូរ​មាត់​របស់​អ្នក​នៅ​ពេល​ព្រឹក ជាមួយ​នឹង​ទឹក​ក្តៅឧណ្ហៗ សូម​ប្រើប្រាស់​វិធីមួយនេះ​ជារៀង​រាល់​យប់ ដើម្បី​ទទួល​បាន​បបូរមាត់​ផ្កាឈូក​ស្រស់​តាម​ក្តីប្រាថ្នា។
 
២. ម្សៅរមៀត+ទឹកដោះគោ
ការ​ប្រើប្រាស់​ទឹកដោះគោ លាយ​ជាមួយ​នឹង​ម្សៅរមៀត លាប​ទៅលើ​បបូមាត់​ គឺជា​ឱសថ​ដ៏មាន​ប្រសិទ្ធភាព​បំផុត សម្រាប់​បបូរ​មាត់​របស់​អ្នក វាជួយ​ព្យាបាល​បញ្ហា​បបូមាត់​ខ្មៅ។
 
៣. ទឹកក្រូចឆ្មា+ ប្រេងគ្លីសេរីន
សូម​ធ្វើការ​លាយ​ប្រេង​គ្លីសេរីន​ជាមួយ​នឹង​ទឹក​ក្រូចឆ្មា បន្ទាប់​មក​លាប​ល្បាយ​មួយនេះ​លើ​បបូមាត់​របស់​អ្នក, វិធីសាស្រ្ត​មួយនេះ​នឹង​ជួយ​ធ្វើ​ឱ្យ​បបូរមាត់​របស់​អ្នក​មាន​ពន្លឺឡើង​វិញ ព្យាបាល​បញ្ហា​ស្រអាប់។
 
៤. ក្រែមទឹកដោះគោ
សូម​ប្រើ​ប្រាស់​ក្រែម​ដែល​បាន​អណ្តែត​ចេញ​មក​លើ នៅ​ពេល​ដែល​អ្នក​ចំអិន​ទឹក​ដោះគោ មកលាប​លើបបូរ​មាត់​របស់​អ្នក​ថ្នមៗ។ វា​ផ្តល់​នូវ​ភាព​ស្រទន់​ឱ្យ​បបូរមាត់​របស់​អ្នក៕
 
Loading...
Loading...