តើផ្ទៃមុខ​មានអ្វី​កើត​ឡើង បើអ្នក​ប្រើម៉ាស​ល្ពៅនេះ​ឱ្យបាន ៧ថ្ងៃ​ជាប់គ្នា!

Loading...
ផ្លែល្ពៅ​គឺជា​បន្លែ​វល្លិ​មួយ​ប្រភេទ ដែល​គេ​តែងតែ​យក​វា​មក​ធ្វើជា​មុខ​ម្ហូប​និង​បង្អែម ក៏ប៉ុន្តែ​ថ្ងៃនេះ​យើង​នឹង​ប្រាប់​អ្នក​ទាំងអស់​គ្នា​ថា ផ្លែល្ពៅ​គឺជា​ម៉ាស់​ដ៏ល្អ​សម្រាប់​ស្បែក​របស់​អ្នក។ វា​មាន​ផ្ទុក​នូវ​វីតាមីន​ជាច្រើន​ដូចជា វីតាមីន C វីតាមីន A វីតាមីន E ព្រមទាំង​វីតាមីន​មួយ​ចំនួន​ទៀត ដោយ​វីតាមីន​ទាំងនោះ​ជួយ​ផ្លាស់​ប្តូរ​នូវ​សម្បុរ​របស់​អ្នក​ឱ្យភាព​ស្រស់ស្អាត ធ្វើ​ឱ្យ​ស្បែក​ទន់​រលោង កម្ចាត់​ស្នាមជាំ​អុជ​ខ្មៅ ព្រម​ទាំង​ជួយ​បំប៉ន​ស្បែក​របស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ។
 
គ្រឿងផ្សំ៖
  • ល្ពៅស្ងោឆ្អិន មួយជ្រុង
  • ទឹកដោះគោឆៅ ២ស្លាបព្រាកាហ្វេ
  • ទឹកឃ្មុំ កន្លះស្លាបព្រាកាហ្វេ
  • ទឹកក្រូចឆ្មា ២ស្លាបព្រាកាហ្វេ
ការណែនាំ៖
  1. ជា​ដំបូង​អ្នក​ត្រូវ​ធ្វើការ ជិត​សម្បក​ល្ពៅ​ជា​មុន​សិនប្រសិន​បើ​វា​មាន​សម្បក រួច​ធ្វើ​ការ​កិន​វា​ឱ្យ​បាន​ម៉ត់​ល្អ រួច​ផ្ទេរ​វា​ចូល​ទៅ​ក្នុង​កូន​ដប​មួយ​មាន​គម្រប​បិទ​ជិត (អ្នក​អាច​រក្សា​វា​ក្នុង​ទូរ​ទឹកកក​បាន ១សប្តាហ៍)។
  2. សូម​ចាក់​ល្ពៅ​ដែល​អ្នក​បាន​កិន​នោះ ២​ស្លាបព្រា​កាហ្វេ​ចូលទៅ​ក្នុង​កូន​ចាន​មួយ  បន្ទាប់​មក​បន្ថែំម​ទឹក​ដោះគោ​ឆៅ ទឹកឃ្មុំ និង​ទឹក​ក្រូចឆ្មា ចូល​រួច​ធ្វើការ​ច្របល់​គ្រឿងផ្សំ​ទាំងអស់​ឱ្យ​បាន​សព្វ​ចូលគ្នា​ល្អ។
  3. អ្នកត្រូវ​លាង​សម្អាត​ផ្ទៃ​មុខ​និងក របស់​អ្នក​អោយ​បាន​ស្អាត​ជាមុន បន្ទាប់​មក​ប្រើ​កន្សែង​ផ្សើម​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ មក​ជូត​សម្អាត​រាល់​ជាតិ​កខ្វក់​និង​បាត់តេរី​ដែល​មាន​នៅ​លើ​ផ្ទៃមុខ។
  4. លាប​ល្បាយ​មួយ​នេះ​លើ ផ្ទៃមុន​និងក​របស់​អ្នក ដោយ​រងចាំ​រហូត​ដល់​ល្បាយ​មួយនេះ​ស្ងួត រួច​លាង​សម្អាត​វា​ជាមួយ​ទឹក​ធម្មតា៕
Loading...
Loading...