របៀបធ្វើ ខួជ្រូកចំហុយ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ខួជ្រូក ៣ខាំ
  • ខ្ញី ខ្ទឹមក្រហម ៤០ក្រាម (ហាន់ល្អិតៗ)
  • ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាបាយ
  • ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
  • ស្លឹកស្បៃរឿង

របៀបធ្វើ

  • លាយខួជ្រូក ជាមួយខ្ញី ខ្ទឹមក្រហម ម្សៅផ្សំរសជាតិ អំបិល និងម្រេចម៉ត់អោយសព្វល្អ រួចផ្អាប់ទុក ១៥នាទី។
  • យកចានមួយ ដាក់ស្លឹកស្បៃរឿងពីលើអោយពេញ រួចដាក់ខួពីលើ សឹមយកទៅចំហុយក្នុងទឹកកំពង់ពុះអោយឆ្អឹនល្អ ប្រហែល ២០ទៅ២៥នាទីជាការស្រេច៕


អ្នកស្រី សុគន្ធារី

របៀបធ្វើ ខួជ្រូកចំហុយ (មានវីឌីអូ) :: Cam Location

Loading...
Loading...