របៀបធ្វើ ខ្ចៅស្ងោទឹកត្រីអំពិលទុំ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ខ្ចៅ ៥ខាំ
  • គល់ស្លឹកគ្រៃ ស្លឹកក្រូច ៤០ក្រាម (ហាន់បញ្ឆិតៗ)
  • ខ្ទឹមស គល់ស្លឹកគ្រៃ ៥០ក្រាម (ហាន់ល្អិតៗ)
  • ម្ទេស ៣០ក្រាម (ហាន់ល្អិតៗ)
  • ទឹកអំពិលទុំ ៨០មីលីលីត្រ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី ៦០មីលីលីត្រ
  • ស្ករ ៥០ក្រាម

របៀបធ្វើ

  • ដាំទឹកអោយពុះដាក់ អំបិល គល់ស្លឹកគ្រៃ ស្លឹកក្រូច និងខ្ចៅចូលកូអោយសព្វស្ងោប្រហែល ៣ទៅ៥នាទីសឹមស្រង់ចេញ។
  • ដាំខ្ទះដាក់ប្រេងឆា ខ្ទឹមស គល់ស្លឹកគ្រៃ និងម្ទេសឆាអោយប្រែពណ៌ សឹមដាក់ទឹកអំពិលទុំ ទឹកត្រី និងស្ករចូលឆាអោយសព្វទុកអោយពុះ រួចចាក់ខ្ចៅចូលឆាអោយសព្វ ទុកអោយពុះបន្ថែមស្លឹកក្រូចចូលជាការស្រេច៕

អ្នកស្រី សុគន្ធារី

របៀបធ្វើ ខ្ចៅស្ងោទឹកត្រីអំពិលទុំ (មានវីឌីអូ) :: Cam Location

Loading...
Loading...