របៀបធ្វើ មាន់ស្ងោពិសេស (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • មាន់ ១ក្បាល ១គីឡូ៨ខាំ
  • ឬសតាំងអោ ៥០ក្រាម
  • ខ្ទឹមស ៣០ក្រាម (ដំអោយបែក)
  • ស្លឹកតយ ១ខាំ
  • ប្រេងខ្យង ៤០ក្រាម
  • ទឹកស៊ីអ៊ីវ ៥០ក្រាម
  • ទឹកស៊ីអ៊ីវខាប់ ២០ក្រាម
  • ទឹកត្រី ១០០មីលីលីត្រ
  • ស្ករត្នោត ៣០ក្រាម
  • ទឹក

គ្រឿងផ្សំ ទឹកជ្រលក់

  • ឬសតាំងអោ និងខ្ទឹមស ៧០ក្រាម
  • ម្ទេស ២០ក្រាម
  • ស្ករត្នោត ៥០ក្រាម
  • ទឹកក្រូចឆ្មារ ៥០មីលីលីត្រ
  • ទឹកត្រី ៥០មីលីលីត្រ


របៀបធ្វើ
យកឆ្នាំងដាក់ឬសតាំងអោ ខ្ទឹមស ស្លឹកតយ ប្រេងខ្យង ទឹកស៊ីអ៊ីវ ទឹកស៊ីអ៊ីវខាប់ ទឹកត្រី ស្ករត្នោត មាន់ និងទឹកចូលគ្នា​រួចដាក់ស្ងោអោយឆ្អឹន ប្រហែល១ម៉ោង។

របៀបធ្វើ ទឹកជ្រលក់
លាយគ្រឿងផ្សំទាំងអស់ចូលគ្នា រួចកិនអោយម៉ត់ជាការស្រេច៕

អ្នកស្រី សុគន្ធារី

របៀបធ្វើ មាន់ស្ងោពិសេស (មានវីឌីអូ) :: Cam Location

Loading...
Loading...