របៀបធ្វើ ប្រហិតយក្ស (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • សាច់ជ្រូកចិញ្រ្ចាំ ៨ខាំ
  • ខ្ទឹមស ឬសតាំងអោ និងម្រេច ៤៥ក្រាម (បុកម៉ត់)
  • ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
  • ផ្សិតស្រស់ ២០ក្រាម (ហាន់ល្អិតៗ)
  • ខ្ទឹមបារាំង ២០ក្រាម (ហាន់ល្អិតៗ)
  • ម្ទេសហាវៃ ២០ក្រាម (ហាន់ល្អិតៗ)
  • ការ៉ុត ២០ក្រាម (ហាន់ល្អិតៗ)
  • ពោត ២០ក្រាម
  • ស្លឹកខ្ទឹម (ហាន់ល្អិតៗ)
  • ពងក្រូច  (ស្ងោឆ្អឹន មកសម្បកចេញ)
  • បង្គារ (បកសម្បកអោយស្អាត)
  • ប្រេងឆា
  • ខ្ទឹមស គល់ស្លឹកគ្រៃ និងខ្ទឹមក្រហម ៦០ក្រាម (ហាន់ល្អិតៗ)
  • ទឹក ៤០០មីលីលីត្រ
  • ស្លឹកក្រូចសើច
  • ម្ទេស
  • ម្ទេសឆា ៤០ក្រាម
  • ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាបាយ
  • ម្រេសម៉ត់ ១ស្លាបព្រាកាហ្វេ
  • ស្ករ ១ស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយកន្លះ
  • ទឹកម្ទេសផ្អែម ១ស្លាបព្រាបាយ


របៀបធ្វើ

  • យកសាច់ចិញ្រ្ចាំលាយជាមួួយ ទឹកស៊ីអ៊ីវ ខ្ទឹមស ឬសតាំងអោ និងម្រេចអោយសព្វល្អ ផ្អាប់ទុកប្រហែល ៣០នាទី។
  • យកប្លាស្ទីកដាក់ក្នុងចាន រួចយកសាច់ទៅប៉ាតពីលើប្លាស្ទីកអោយពេញ សឹមដាក់ផ្សិត​ ខ្ទឹមបារាំង ម្ទេសហាវៃ ការ៉ុត ពោត ស្លឹកខ្ទឹម​ ពងក្រូច និងបង្គារពីលើ រួចខ្ចប់អោយជិតនឹងមូលសឹមយកប្លាស្ទីកចេញ។
  • ដាំទឹកអោយពុះសឹមដាក់ប្រហិតចំហុយអោយឆ្អឹន។
  • ដាំឆ្នាំងដាក់ប្រេងឆា ខ្ទឹមស គល់ស្លឹកគ្រៃ និងខ្ទឹមក្រហមឆាអោយប្រែពណ៌ សឹមដាក់ទឹក ស្លឹកក្រូចសើច ម្ទេស ម្ទេសឆា​ ម្សៅផ្សំរសជាតិ ម្រេសម៉ត់ ស្ករ ទឹកត្រី និងទឹកម្ទេសផ្អែម កូអោយសព្វដាំអោយពុះ រួចយកមកស្រោចពីលើប្រហិតដែលឆ្អិនជាការស្រេច៕


អ្នកស្រី សុគន្ធារី

របៀបធ្វើ ប្រហិតយក្ស (មានវីឌីអូ) :: Cam Location

Loading...
Loading...