របៀបធ្វើ ខ្យងចំហុយ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ខ្យង
  • ម្ទេស ២
  • ខ្ទឹមបារាំង ២០ក្រាម (ហាន់ល្អិតៗ)
  • សាច់ចិញ្រ្ចាំវៀតណាម ១ខាំ
  • សាច់ជ្រូកចិញ្រ្ចាំ ១ខាំ
  • ម្សៅផ្សំរសជាតិ ១ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ស្លាបព្រាកាហ្វេ
  • គល់ស្លឹកគ្រៃ


របៀបធ្វើ

  • យកសាច់ខ្យង៣ខាំ កិនជាមួយម្ទេសអោយល្អិត រួចដាក់ក្នុងចានមួយសឹមដាក់ខ្ទឹមបារាំង សាច់ចិញ្រ្ចាំវៀតណាម សាច់ជ្រូកចិញ្រ្ចាំ ម្សៅផ្សំរសជាតិ ម្រេចម៉ត់ និងទឹកត្រី ច្របល់ចូលគ្នាអោយសព្វ។
  • យកគល់ស្លឹកគ្រៃ១ត្របកដាក់ក្នុងសម្បកខ្យង រួចដាក់សាច់ខ្យងចូលអោយពេញ។
  • ដាំទឹកអោយពុះ ដាក់ខ្យងចំហុយ ១៥នាទី ឬរហូតដល់ឆ្អឹនជាការស្រេច៕


អ្នកស្រី សុគន្ធារី

របៀបធ្វើ ខ្យងចំហុយ (មានវីឌីអូ) :: Cam Location

Loading...
Loading...