របៀបធ្វើ ក្រពះជ្រូកស្ងោគីមឈី (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ក្រពះជ្រូក ៥ខាំ
  • ខ្ទឹមស (ចិញ្រ្ចាំដំធំៗ)
  • ទឹក ១លីត្រ
  • ប្រេងឆា
  • ម្សៅម្ទេស ២០ក្រាម
  • ស្ករ ៥០ក្រាម
  • ទឹកស៊ីអ៊ីវ ៥០មីលីលីត្រ
  • ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាបាយ
  • ទឹកម្ទេសកូរេ ២ស្លាបព្រាបាយ
  • ខ្ទឹមបារាំង ៥០ក្រាម (ហាន់ធំ)
  • គីមឈី ៥ខាំ


របៀបធ្វើ

  • ដាំទឹកអោយពុះដាក់ក្រពះជ្រូកស្ងោ១នាទី រួចស្រងចេញ យកមកលាងទឹកអោយស្អាត។
  • ដាំឆ្នាំងដាក់ប្រេងឆា ខ្ទឹមបំពងអោយប្រែពណ៌ សឹមចាក់ទឹកចូល រួចដាក់ម្សៅម្ទេស ស្ករ ទឹកស៊ីអ៊ីវ ម្សៅផ្សំរសជាតិ និងទឹកម្ទេសកូរេកូអោយសព្វ រួចដាក់ក្រពះជ្រូកចូលស្ងោប្រហែល ៤៥នាទី។
  • បន្ទាប់មកដាក់ ខ្ទឹមបារាំង និងគីមឈីចំអិន ១៥ទៅ២០នាទីទៀតសឹមស្រង់ក្រពះជ្រូកចេញ ហាន់ជាចំនិតតូចល្មមជាការស្រេច៕


អ្នកស្រី សុគន្ធារី

របៀបធ្វើ ក្រពះជ្រូកស្ងោគីមឈី (មានវីឌីអូ) :: Cam Location

Loading...
Loading...