របៀបធ្វើ ខសាច់គោពងក្រូច (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ពងក្រូច (ស្ងោឆ្អឹន បកសម្បកអោយស្អាត)
  • សាច់គោ ៤ខាំ (សាច់ជាប់ខ្លាញ់ និងសរសៃ ឬសាច់យាវ)
  • ស្ករ កន្លះស្លាបព្រាបាយ
  • ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាបាយ
  • ប៊ីចេង
  • ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីខាប់ ៣ស្លាបព្រាបាយ
  • ប្រេងឆា
  • ខ្ទឹមស ខ្ទឹមក្រហម (ចិញ្រ្ចាំ)
  • ទឹក ៣០០មីលីលីត្រ
  • ម្ទេស
  • ខ្ញី (ហាន់ជាសរសៃតូចៗ)
  • ម្សៅស៊ុប កន្លះស្លាបព្រាបាយ


របៀបធ្វើ

  • ហាន់សាច់ជាដុំតូចៗល្មម រួចយកទៅប្រលាក់ជាមួយស្ករ ម្សៅផ្សំរសជាតិ ប៊ីចេង ម្រេច ទឹកត្រី និងទឹកស៊ីអ៊ីខាប់អោយសព្វផ្អាប់ទុក ១០នាទី។
  • ដាំខ្ទះដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមក្រហមឆាអោយប្រែពណ៌សឹមដាក់សាច់ចូលឆាអោយសព្វ រួចដាក់ទឹកកូអោយសព្វ គ្របអោយជិតចំអិន៣០នាទី។
  • បន្ទាប់មកដាក់ ម្ទេស ខ្ញី ម្សៅស៊ុប និងពងក្រូចរួចកូអោយសព្វ គ្របអោយជិតចំអិន១៥ ទៅ២០នាទី ឬរហូតដល់ផុយសាច់ និងដាច់ទឹកជាការស្រេច៕


អ្នកស្រី សុគន្ធារី

របៀបធ្វើ ខសាច់គោពងក្រូច (មានវីឌីអូ) :: Cam Location

Loading...
Loading...