របៀបធ្វើ មឹកស្ងោម្រេចខ្ចី (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • មឹក ៥ខាំ
  • ម្រេចខ្ចី ៣០ក្រាម
  • គល់ស្លឹកគ្រៃ ៣០ក្រាម (ហាន់ល្អិតៗ)
  • ម្ទេសខៀវ និងខ្ទឹមស ៤០ក្រាម (ចិញ្ច្រាំ)
  • ម្ទេស ៣០ក្រាម (ហាន់វែងៗល្មម)
  • ទឹកត្រី ៣០មីលីលីត្រ
  • ស្ករ ១ស្លាបព្រាបាយ
  • ប៊ីចេង
  • ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាបាយ
  • ទឹកម្ទេស ៥០ក្រាម
  • ទឹក ៤០មីលីលីត្រ
  • ប្រេងឆា


របៀបធ្វើ

  • ដាំខ្ទះដាក់ប្រេងឆា គល់ស្លឹកគ្រៃ ម្ទេសខៀវ និងខ្ទឹមស ម្ទេស ទឹកត្រី ស្ករ ប៊ីចេង ម្សៅផ្សំរសជាតិ ទឹកម្ទេស និងទឹក ឆាជាមួយគ្នាអោយសព្វទុកអោយពុះ។
  • បន្ទាប់មកដាក់មឹកចូលទុកអោយពុះដាក់ម្រេចខ្ចីចូលកូអោយសព្វ រំងាស់២០ទៅ៣០នាទីជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ មឹកស្ងោម្រេចខ្ចី (មានវីឌីអូ) :: Cam Location

Loading...
Loading...