របៀបធ្វើ ខួគោចំហុយម្រេចខ្ចី

Loading...

គ្រឿងផ្សំ

  • ខួគោ កន្លះគីឡូក្រាម
  • ម្រេចខ្ចី កន្លះខាំ (យកតែគ្រាប់)
  • ម្សៅស៊ុប ២ស្លាបព្រាកាហ្វេកន្លះ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ខ្ទឹមស ៨កំពឹស
  • ម្រេចម៉ត់ ២ស្លាបព្រាកាហ្វេ
  • ប៊ីចេង (តាមចិត្ត)
  • ស្លឹកខ្ទឹម ៧ដើម


របៀបធ្វើ

  • ខួគោត្រូវធ្វើអោយស្អាត បកឈាមកក និងស្រោមអោយអស់ រួចលាងទឹកអោយអស់ឈាម។
  • បុកខ្ទឹមអោយម៉ត់ រួចដាក់ម្រេចម៉ត់ចូល បុកជាមួយគ្នាអោយម៉ត់។
  • ហាន់ស្លឹកខ្ទឹមខ្លីៗល្មម ចំនែកគល់ហាន់វែង រួចដំអោយបែកតិចៗ។
  • យកខួដាក់ក្នុងចានសម្រាប់ចំហុយ រួចដាក់ ម្សៅស៊ុប ទឹកត្រី ប៊ីចេង ម្រេចខ្ចី ខ្ទឹមស និងម្រេចចូល រួចច្របល់អោយសព្វ (ច្របល់តិចៗ កុំអោយបែក)។
  • ដាំទឹកអោយពុះ រួចដាក់ខួចំហុយ ប្រហែល ២០នាទី ឬរហូតដល់ឆ្អឹន (ពេលចំហុយបាន ១៥នាទី ដាក់គល់ខ្ទឹមចូល មុនពេលឆ្អឹន ២នាទីដាក់ស្លឹកខ្ទឹមចូល) ជាការស្រេច៕


*** ទទួលទានក្តៅៗ ម្អូបនេះធ្វើសាប ពេលចំហុយនឹងមានចំហាយទឹកចូលក្នុងចានចំហុយល្មម យើងមិនបាច់ដាក់ទឹកទេ៕

អ្នកស្រី សុគន្ធារី

របៀបធ្វើ ខួគោចំហុយម្រេចខ្ចី :: Cam Location

Loading...
Loading...