របៀបធ្វើ ហ្វើ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ឆ្អឹងស៊ុប ៤គីឡូ
  • សាច់គោ (ហាន់ជាបន្ទះស្តើងៗ )
  • ប្រហិតសាច់គោ
  • ម្សៅស៊ុបហ្វើ ៥ស្លាបព្រាបាយ
  • អំបិល ២ស្លាបព្រាបាយកន្លះ
  • ស្ករ ៥ស្លាបព្រាបាយ
  • ទឹកត្រី ៥ស្លាបព្រាបាយ
  • គល់ជីតាំងអោ
  • គ្រឿងហ្វើ ១កែវ
  • ខ្ញី ១ខាំ
  • ខ្ទឹមស ២ដុំ
  • ខ្ទឹមបារាំង ២ដុំ
  • ការ៉ុត ៣មើម
  • ឆៃថាវ ១មើម
  • សណ្តែកបណ្តុះ
  • ស្លឹកជីវ៉ាន់ស៊ុយ ជីតាំងអោ ស្លឹកខ្ទឹម (ហាន់ល្អិតៗ)
  • ក្រូចឆ្មារ
  • ទឹក ១៦លីត្រ
  • គុយទាវ ឬបាញ់កាញ់

របៀបធ្វើ

  • ដាំទឹកអោយពុះ ដាក់ឆ្អឹងស៊ុបស្រុះប្រហែល ៥នាទី រួចស្រង់ចេញលាងទឹកអោយស្អាត។
  • យកខ្ញី ខ្ទឹមស និងខ្ទឹមបារាំងអាំងប្រហែល ៥ទៅ១០នាទី រូចពុះខ្ញីជាពីរ ( ខ្ទឹមស និងខ្ទឹមបារាំង ដាក់ទាំងមូល)។
  • ការ៉ុត និងឆៃថាវ ចិតសម្បកអោយស្អាត កាត់ទាំងមូលជាបី ឬជាបួនកង់។
  • ដាំទឹកអោយពុះដាក់អំបិល ម្សៅស៊ុបហ្វើ​​ ស្ករ ទឹកត្រី គ្រឿងហ្វើ កន្លះកែវ ឆ្អឹងស៊ុប ខ្ ញីខ្ទឹមស ខ្ទឹមបារាំង ការ៉ុត និងឆៃថាវ រំងាស់២ម៉ោង។
  • ពេលរំងាស់ទឹកស៊ុបបាន ១ម៉ោង៤០នាទីហើយ ដាក់ប្រហិត គល់ជីតាំងអោ និងគ្រឿងហ្វើដែលនៅសល់ចូល រួចស្រង់ខ្លាញ់ នឹងពពុះដែលអណែតចោល។
  • ពេលទទួលទាន ស្រុះគុយទាវ ឬបាញ់កាញ់ និងសណ្តែកបណ្តុះ រួចដាក់ក្នុងចានទទួលទាន រៀបសាច់គោពីលើ ដាក់ទឹកស៊ុប ស្លឹកជី ស្លឹកខ្ទឹម ក្រូចឆ្មារ ម្ទេសជ្រក់ជាការស្រេច៕


អ្នកស្រី សុគន្ធារី
 

របៀបធ្វើ ហ្វើ (មានវីឌីអូ) :: Cam Location

Loading...
Loading...