របៀបធ្វើ មាន់ចំហុយផ្សិតខ្មៅ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ភ្លៅមាន់
  • ផ្សិតខ្មៅក្រៀម ១ខាំ (ដាំទឹកស្រុះអោយទន់)
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
  • សាច់ចិញ្រ្ចាំ វៀតណាម (Vietnamese pork paste) ២ខាំ


របៀបធ្វើ

  • យកភ្លៅមាន់ ពន្លះយកឆ្អឹងចេញ រួចហាន់សាច់ល្អិតៗ (ហាន់មិនអោយដាច់ពីគ្នាទេ) រួចរោយអំបិល និងម្រេចពីលើអោយសព្វ ផ្អាប់ទុក១៥នាទី។
  • យកសាច់ចិញ្រ្ចាំមកលាបពីលើសាច់មានអោយពេញ រួចតំរាបផ្សិតពីលើ រួចមូជាមួយក្រដាស់អាលុយមីញូមអោយជិត។
  • ដាំទឹកអោយពុះ ដាក់សាច់ចំហុយអោយឆ្អឹនប្រហែល ៣០ទៅ៤០នាទីជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ មាន់ចំហុយផ្សិតខ្មៅ (មានវីឌីអូ) :: Cam Location

Loading...
Loading...