របៀបធ្វើ ស៊ុបជើងជ្រូក (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ជើងជ្រូក ផ្នែកក្រចក ៧ខាំ (កាត់ជាដុំតូចៗល្មម)
  • ប្រេងឆា ១ស្លាបព្រាបាយ
  • ខ្ទឹមក្រហម ២ដុំ (ហាន់ស្តើងៗ)
  • ទឹក ១លីត្រ
  • ម្សៅស៊ុប ១ស្លាបព្រាបាយ
  • ម្សៅផ្សំរសជាតិ ១ស្លាបព្រាបាយកន្លះ
  • ត្រឡាច ចិតស្តើងៗល្មម
  • ការ៉ុត ចិតជាកង់ស្តើងៗល្មម
  • សណ្តែកចិន
  • ស្នៀតពោត
  • ផ្កាខាត់ណាខៀវ
  • ផ្សិតក្រៀម (ដាំទឹកស្ងោអោយផុយ លាងទឹកអោយស្អាត)

 

របៀបធ្វើ

  • ដាំអោយពុះ ដាក់ជើងជ្រូកស្រុះប្រហែល៥នាទី រួចស្រង់ចេញលាងទឹកអោយស្អាត។
  • ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមក្រហមចូលឆាអោយឈ្ងុយ សឹមចាក់ទឹកចូល បន្ទាប់មកដាក់ជើងជ្រូក និងម្សៅស៊ុបកូអោយសព្វ ដាំអោយពុះ (កុំគ្រប់គំរប់ ពេលពុះដួសពពុះចេញ) ប្រហែល ៤៥ ទៅ ៥០នាទី។
  • បន្ទាប់មកដាក់ត្រឡាច ការ៉ុត និងម្សៅផ្សំរសជាតិចូលកូអោយសព្វទុកអោយពុះប្រហែល ១០នាទី។
  • បន្ទាប់មកដាក់សណ្តែកចិន ស្នៀតពោត ផ្កាខាត់ណាខៀវ និងផ្សិតក្រៀមកូអោយសព្វ ទុកអោយពុះជាការស្រេច៕

 

អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ស៊ុបជើងជ្រូក (មានវីឌីអូ) :: Cam Location

Loading...
Loading...