របៀបធ្វើ ខត្រីគល់ស្លឹកគ្រៃ (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ត្រីផ្ទក់ ៨ខាំ (កាត់ជាកង់ៗ)
  • សាច់ជ្រូកបីជាន់ ៤ខាំ (ហាន់ជាដុំ)
  • ស្ករ
  • ម្សៅស៊ុប ១ស្លាបព្រាបាយ
  • ទឹកត្រី ៣ស្លាបព្រាបាយ
  • ខ្ទឹមក្រហម ចិញ្រ្ចាំ ៣ស្លាបព្រាបាយ
  • ប្រេងខ្យង​ ១ស្លាបព្រាបាយ
  • គល់ស្លឹកគ្រៃ ៧ដើម (ដំអោយបែកតិចៗ)
  • ម្សៅគ្រឿងផ្សំរសជាតិ កន្លះស្លាបព្រាបាយ
  • ម្រេចម៉ត់ ១/៤ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ
  • ប្រេងឆា ២ស្លាបព្រាបាយ
  • ម្ទេស ៥ (ពុះយកគ្រាប់ចេញ)
  • ទឹក ១,៤លីត្រ

 

របៀបធ្វើ

  • ដាំទឹកអោយពុះ ដាក់សាច់ជ្រូកចូល ស្ងោប្រហែល៥នាទី រួចស្រង់ចេញលាងទឹកអោយស្អាត។
  • យកចានដែកដាក់ត្រី និងសាច់ជ្រូក រួចដាក់ខ្ទឹមក្រហម​ ២ស្លាបព្រាបាយ ម្សៅគ្រឿងផ្សំរសជាតិ  ម្សៅស៊ុប កន្លះស្លាបព្រាបាយ ម្រេច ទឹកត្រី ប្រេងខ្យង​ និងទឹកស៊ីអ៊ីវខាប់ ច្របល់ជាមួយគ្នាអោយសព្វល្អ រួចទុកចោល ៣០នាទី។
  • ដាំប្រេងឆាដាក់គល់ស្លឹកគ្រៃ ឆាអោយឈ្ងុយបន្ទិច សឹមដាក់ម្ទេសកូ៤ទៅ៥ត្រឡប់ សឹមដាក់ខ្ទឹមក្រហមឆាអោយប្រែពណ៌ រួចចាក់ទឹកចូលដាំអោយពុះ។
  • ពេលទឹកពុះដាក់សាច់ ត្រី និងម្សៅស៊ុបកូអោយសព្វរំងាស់ប្រហែល ៤៥ ទៅ ៦០នាទីជាការស្រេច៕

 

អ្នកស្រី សុគន្ធារី

 

របៀបធ្វើ ខត្រីគល់ស្លឹកគ្រៃ (មានវីឌីអូ) :: Cam Location

Loading...
Loading...