របៀបធ្វើ ស្ងោមាន់គឹមឈី (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • សាច់មាន់ ៧ខាំ (កាត់ជាដុំតូចល្មម)
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
  • ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
  • គល់ស្លឹកគ្រៃ ១ដើម (ហាន់បញ្ឆិតៗខ្លីល្មម)
  • ខ្ទឹមបារាំង ១ខាំ (ហាន់ស្តើងៗ)
  • គឹមឈី កន្លះគីឡូ
  • ទឹកគឹមឈី ៥០មីលីលីត្រ
  • ទឹក ៨០០មីលីលីត្រ
  • ទឹកស៊ីអ៊ីវ ៦០មីលីលីត្រ
  • ស្ករស ១ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ


របៀបធ្វើ

  • យកសាច់មាន់លាយជាមួយ ម្សៅស៊ុប ម្រេចម៉ត់ និងខ្ទឹមសចិញ្រ្ចាំច្របល់អោយសព្វ ទុកចោល ៣០នាទី។
  • ដាំឆ្នាំងអោយក្តៅ ដាក់ទឹកបន្ទិច សឹមដាក់សាច់ចូលរំលីងអោយស្ងួតទឹក។
  • ដាំឆ្នាំងអោយក្តៅ ដាក់ទឹកបន្ទិច សឹមដាក់គល់ស្លឹកគ្រៃ ខ្ទឹមបារាំងចូលកូអោយទន់បន្ទិច សឹមដាក់គឹមឈីចូលកូ បីបួនត្រឡប់ រួចដាក់សាច់មាន់រំលីងចូលកូអោយសព្វ បន្ទាប់មកដាក់ទឹកគឹមឈី ទឹក ទឹកស៊ីអ៊ីវ ស្ករស និងអំបិលកូអោយសព្វ ទុកអោយពុះភ្លក្សអោយល្មមជាការស្រេច៕

អ្នកស្រី សុគន្ធារី

 

 

របៀបធ្វើ ស្ងោមាន់គឹមឈី (មានវីឌីអូ) :: Cam Location

Loading...
Loading...