របៀបធ្វើ មាន់ចំហុយសៀងហៃ (វីឌីអូ)

Loading...

គ្រឿងផ្សំ

  • មាន់ ១ក្បាល
  • ខ្ញីចិញ្រ្ចាំម៉ត់ ១ស្លាបព្រាបាយ
  • ល្ងស ១ស្លាបព្រាបាយ
  • ម្ទេសក្រៀម ៦ផ្លែ (ហាន់បញ្ឆិតៗ ធំល្មម)
  • ម្ទេសម៉ត់ ១ស្លាបព្រាកាហ្វេ
  • ខ្ទឹមស ៣កំពឹស (ចិញ្រ្ចាំម៉ត់)
  • ជីវ៉ាន់ស៊ុយ ឬស្លឹកខ្ទឹម
  • ម្រេចសៀងហៃ ១ស្លាបព្រាបាយ
  • ប្រេងម្ទេស ១ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • ប្រេងល្ង ១ស្លាបព្រាបាយ
  • ទឹកខ្មេះ ១ស្លាបព្រាបាយ
  • សណ្តែកដីលីង ១ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាកាហ្វេ
  • ទឹកស៊ុបមាន់ ១ចានចង្កិះ


របៀបធ្វើ

  • ដាំទឹកអោយពុះ ដាក់មានចំហ៊ុយអោយឆ្អឹនល្អ ប្រហែលកន្លះម៉ោង។
  • លាយទឹកស៊ីអ៊ីវ ប្រេងម្ទេស ប្រេងល្ង ទឹកខ្មេះ ខ្ញី ខ្ទឹមស ម្រេច ស្ករ និងម្ទេស (ទាំងពីរមុខ)ជាមួយទឹកស៊ុបមាន់អោយសព្វ ទុកមួយអន្លើ។
  • បន្ទាប់ពីមាន់ចំហុយឆ្អឹនហើយ យកទៅកាប់ជាដុំធំៗល្មម នឹងរៀបដាក់ចានសំរាប់ទទួលទានអោយស្អាត។
  • យកទឹកជ្រលក់ដែលបានលាយខាងលើទៅដាំអោយពុះប្រហែល១ ទៅ២នាទី រួចយកទៅចាក់ពីលើសាច់មាន់ បន្ទាប់មកដាក់សណ្តែកដីលីង ល្ង និងជីវ៉ាន់ស៊ុយពីលើជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ មាន់ចំហុយសៀងហៃ (វីឌីអូ) :: Cam Location

Loading...
Loading...