របៀបធ្វើ បង្គារចំហុយទឹកស៊ីអ៊ី (វីឌីអូ)

Loading...

គ្រឿងផ្សំ

  • បង្គារ ៣០០ ក្រាម
  • ស្លឹកខ្ទឹម ២ដើម (ហាន់វែងល្មម)
  • ខ្ញី ហាន់ជាសរសៃ ២ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • ម្រេចម៉ត់ បន្តិច
  • ប្រេង​ល្ង កន្លះស្លាបព្រាកាហ្វេ
  • ទឹក ២ស្លាបព្រាបាយ


របៀបធ្វើ

  • បង្គារ បកសម្បកចេញអោយអស់ និងវះខ្នងយកអាចម៍ចេញ លាងទឹកអោយស្អាត។
  • លាយទឹកស៊ីអ៊ីវ ប្រេង​ល្ង ទឹក និងម្រេចជាមួយគ្នាអោយសព្វល្អ។
  • រៀបបង្គារដាក់ចានអោយស្អាត រួចយកទឹកស៊ីអ៊ីវដែលលាយហើយស្រោចពីលើអោយសព្វ សឹមដាក់ខ្ញី និងស្លឹកខ្ទឹមពីលើ រួចយកទៅចំហុយ (ទឹកកំពង់ពុះ) ប្រហែល ១០ ទៅ ១៥នាទីជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀបធ្វើ បង្គារចំហុយទឹកស៊ីអ៊ី (វីឌីអូ) :: Cam Location

Loading...
Loading...