របៀបធ្វើ ត្រីចំហុយក្រូចឆ្មា (វីឌីអូ)

Loading...

គ្រឿងផ្សំ

  • ត្រីសាមបាក់សមុទ្រ 300 ក្រាម
  • ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ
  • ម្ទេស​ ហាន់ល្អិតៗ ២ស្លាបព្រាបាយ
  •  ទឹកក្រូឆ្មារ ៤ស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយកន្លះ
  • ស្ករ ១ស្លាបព្រាបាយ
  • ម្ទេសក្រហម (ម្ទេសផ្អែម) ហាន់ជាសរសៃ
  • ជីអង្កាម


របៀបធ្វើ

  • លាយទឺកត្រី ទឹកក្រូចឆ្មារ ស្ករ ខ្ទឹមស និងម្ទេសអោយសព្វទុកមួយអន្លើ។
  • ត្រីធ្វើអោយស្អាត កាត់ជាបីកង់ រួចដាក់ចំហុយអោយឆ្អឹនប្រហែល ១៥ ទៅ២០នាទី។
  • បន្ទាប់មកយកត្រីទៅរៀបដាក់ចានសម្រាប់ទទួលទាន រួចយកទឹកត្រីដែលលាយរួចទៅស្រោចពីលើ សឹមលំហដោយខ្ទឹមសហាន់ស្ដើង ម្ទេសក្រហម ក្រូចឆ្មារហាន់ស្តើងៗ និងជីអង្កាមជាការស្រេច៕
     

របៀបធ្វើ ត្រីចំហុយក្រូចឆ្មា (វីឌីអូ) :: Cam Location

Loading...
Loading...