របៀប ស្ងោត្រឡាចជាមួយឆ្អឹងជំនីជ្រូក (មានវីឌីអូ)

Loading...

គ្រឿងផ្សំ

  • ត្រឡាច ខ្ចីៗតូចល្មម ២ផ្លែ (ហាន់ជាដុំតូចល្មម)
  • ឆ្អឹងជំនីជ្រូក ៤ខាំ (កាត់ជាដុំតូចល្មម)
  • បង្គាគ្រៀម ១០-១៥ គ្រាប់ (ធំល្មម)
  • អំបិល កន្លះស្លាបព្រាបាយ
  • ទឹកត្រី កន្លះស្លាបព្រាបាយ
  • ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ១ស្លាបព្រាបាយ
  • ទឹក ឬទឹកស៊ុប ៣លីត្រ
  • ស្លឹកខ្ទឹម ៣ដើម (ហាន់វែងៗល្មម)


របៀបធ្វើ

  • ដាំទឹកអោយពុះ ស្រុះឆ្អឹងជំនីជ្រូកប្រហែលជា ២ទៅ៣នាទីរូចស្រង់ចេញ (ចាក់ទឹកចោល)។
  • ដាំទឹក ឬទឹកស៊ុប ៣លីត្រអោយពុះ សឹកដាក់ឆ្អឹងជំនីជ្រូក បង្គារគ្រៀម អំបិល ម្សៅស៊ុប និងទឹកត្រីចូល ស្ងោប្រហែល ៧នាទី។
  • បន្ទាប់មកដាក់ត្រឡាចចូលស្ងោប្រហែល ៤នាទី សឹមដាក់ស្លឹកខ្ទឹម និងម្រេចចូលកូអោយសព្វជាការស្រេច៕


អ្នកស្រី សុគន្ធារី

 

របៀប ស្ងោត្រឡាចជាមួយឆ្អឹងជំនីជ្រូក (មានវីឌីអូ) :: Cam Location

Loading...
Loading...