របៀបធ្វើ ស្ងោត្រសក់ (មានវីឌីអូ)

Loading...

#គ្រឿងផ្សំ

- ត្រសក់ ៥ផ្លែធំៗ

- សាច់ជ្រូចិញ្រ្ខាំ ១ខាំ

- គ្រឿងបុកម៉ត់ ១ស្លាបព្រាបាយកន្លះ (ឬសជីវ៉ាន់ស៊ុយ ស្ទឹមស ម្រេច)

- ការ៉ុត កន្លះខាំ (ហាន់ស្តើងល្មម)

- ផ្សិត (Shiitake) កន្លះខាំ

- ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ

- ទឹក ៣ចានចង្កឹះ

#របៀបធ្វើ

- ត្រសក់ចិតសម្បកអោយអស់ និងលាងទឹកអោយស្អាតទុកអោយស្ងួតទឹក រួចសឹមយកមកកាត់ជាបីឬបួនកង់(តាមធំតូច) សឹមខូងយកគ្រាប់ចេញអោយអស់។

- យកសាច់មកញោតក្នុងត្រសក់អោយពេញ នឹងណែនល្អ។

- យកឆ្នាំដាក់ទឹក និងគ្រឿងបុកដាំះអោយពុះ សឹមដាក់ត្រសក់ចូលទុកអោយពុះ រួចដាក់ការ៉ុត ផ្សិត និងទឹកស៊ីអ៊ីវចូលទុកអោយពុះម្តងទៀតជាការស្រេច៕

+++ ពេលទទួលទាន អាចដាក់ស្លឹកវ៉ាន់ស៊ុយពីលើកាន់តែឆ្ងុយ។

+++ អាចដាក់គ្រឿងផ្សំរសជាតិតាមចំនូលចិត្ត។

 

អ្នកស្រី សុគន្ធារី

របៀបធ្វើ ស្ងោត្រសក់ (មានវីឌីអូ) :: Cam Location

Loading...
Loading...