របៀបធ្វើ សម្ល​​ក្រញាំឥន្ទ្រីលេង​ទឹក​

Loading...

#គ្រឿងផ្សំ​
-​​ ជើងមាន់ ១/២ គ​.​ក្រ​
- ​ឆ្អឹង​មាន់​(​យក​តេ​ផ្នែក​ឆ្អឹង​) ២ ក្បាល​
-​ ខ្ញី​ចាស ៣ ចំណិត​
-​ អំបិល​ម៉ដ្ឋ ១ ស្លាបព្រា​កាហ្វេ​
- ​ឬ​ស​ជីរវ៉ានស៊ុយ ៤-៥ ដើម​
- ​ទឹក​ស៊ុប ៧ វែក​ធំ​
-​ ប៊ីចេង ឬ​ម្សៅ​ស៊ុប​រ៉​ត​ឌី បន្តិចបន្តួច​។​

​ #របៀប​ធ្វើ​
​ដំបូង យក​ឆ្អឹង​មាន់ មក​កាប់​ជា​ដុំៗ ដាក់​ក្នុង​ឆ្នាំង  រួច​ដាក់​ទឹក​ចូល ប្រមាណ ៨-១០​វែក ស្ងោរ​ឱ្យ​ពុះ ដោយ​ប្រើ​ភ្លើង​ខ្លាំង​មួយសន្ទុះ សឹម​បន្ថយ​ភ្លើង រម្ងាស់​រហូត​ទឹក​ឡើង​ថ្លា​សឹម បិទ​ភ្លើង​។​

​បន្ទាប់មក   យក​ជើងមាន់  មក​លាង​ទឹក​ឱ្យ​ស្អាត កាប់​ជា កំណាត់ៗ ដាក់​ក្នុង​ឆ្នាំង ដួស​ទឹក​ស៊ុប​ដាក់ ៧​វែង​ធំ រួច​ដាក់​ខ្ញី​, ឬ​ស​ជីរវ៉ាន់ស៊ុយ ចូល រ​ម្ងោ​ស់​ឱ្យ​ពុះ ដោយ​ឧស្សាហ៍​ដួស   ពពុះ​ចេញ​ផង រួច​បន្ថយ​ភ្លើង ដាក់​អំបិល និង​ប៊ីចេង ឬ​ម្សៅ​ស៊ុប​រ៉​ត​ឌី ចូល  រួច​ភ្លក្ស​រសជាតិ ជាការ​ស្រេច​៕

 

របៀបធ្វើ សម្ល​​ក្រញាំឥន្ទ្រីលេង​ទឹក​ :: Cam Location

Loading...
Loading...