របៀបធ្វើ ស្ងោស្ពៃប្រហិតត្រីឆ្លាត (វីឌីអូ)

Loading...
គ្រឿងផ្សំប្រហិត
  • សាច់ត្រីឆ្លាត ៣ខាំ
  • ស្ករ ១ស្លាបព្រាកាហ្វេ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ម្រេច ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង ២ស្លាបព្រាកាហ្វេ
  • ទឹក ២ស្លាបព្រាបាយ
  • គ្រឿងផ្សំសម្លរ
  • ស្ពៃកាញាញ់ ១គីឡូក្រាម (ហាន់វែងៗល្មម)
  • អំបិល ១ស្លាបព្រាបាយ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ស្ករ ២ស្លាបព្រាកាហ្វេ
  • ស្លឹកខ្ទឹម ៦ដើម (ហាន់វែងៗល្មម)
  • ទឹក ឬ ទឹកស៊ុបមាន់ ១លីត្រកន្លះ
របៀបធ្វើប្រហិត
  • លាយស្ករ អំបិល ប៊ីចេង ម្រេច និងទឹកជាមួយសាច់ត្រីអោយសព្វ រួចតប់រហូតដល់សាច់ត្រី និងគ្រឿងផ្សំរលាយសាច់មួយនឹងស្វិតល្អ។

របៀបធ្វើ

  1. ដាំទឹកអោយពុះ រួចយកស្លាបព្រាកាហ្វេជ្រលក់ក្នុងទឹកអោយក្តៅ សឹមយកមកចុចប្រហិតម្តងមួយស្លាបព្រាៗដាក់ក្នុងទឹកសម្លរ រហូតដល់អស់ (ស្ងោប្រហែលជា៣នាទី)។
  2. បន្ទាបមកដាក់អំបិល ស្ករ ប៊ីចេង និងស្ពៃចូលរួចកូអោយសព្វ ទុកអោយពុះ សឹមដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕

 

របៀបធ្វើ ស្ងោស្ពៃប្រហិតត្រីឆ្លាត (វីឌីអូ)  :: Cam Location

Loading...
Loading...