របៀបធ្វើ សម្លខ្ទិះត្រីអណ្តែង

Loading...
គ្រឿង​ផ្សំ
  • ​ត្រី​អណ្តែង​ 1​ គីឡូ​ 
  • ខ្ទិះ​ដូង​ 4 ​ចាន​ចង្កឹះ ​
  • ស្លឹក​ក្រូច​សើច ​10 ​សន្លឹក​ 
  • រំដេង​ 1 ​ដុំ 
  • ​ត្រូកួន​ចិន​ កន្លះ​គីឡូ​​ 
  • ផ្សិត​ចំបើង​ 3​​​ខាំ ​​
  • ខ្ទឹម​​ស​ចិ​​ញ្រ្ចាំ​​ 1​​ ស្លាប​ព្រា​បាយ​​ 
  • ទឹក​ត្រី​ 2​ ស្លាប​ព្រាបាយ​ 
  • ស្ករ​ស ​1 ​ស្លាប​ព្រាបាយ​ 
  • ​ម្សៅស៊ុប ​1​ ស្លាប​ព្រាបាយ​ 
  • ខ្លាញ់ ​2​ ស្លាប​ព្រាបាយ ​
  • ប្រហុក 1​ ស្លាប​ព្រា​បាយ ​
  • ម្ទេស​ឆ្អើរ​ចិញ្រ្ចាំ 1​ ​ស្លាប​ព្រាបាយ
វិធី​ធ្វើ
  1. ត្រីកាត់​កង់ៗ​ ត្រកួន​កាត់​កង់ៗ​ រំដេង​ ហាន់​ចំណិត​ស្តើងៗ។​
  2. ដាក់​ខ្លាញ់​ឲ្យ​ក្តៅ ​ខ្ទឹម​សបំពង​ឲ្យ​ឈ្ងុយ ​ដាក់​ម្ទេស​ចិញ្រ្ចាំ​ ប្រហុក ​កូរចូល​គ្នា​ មួយ​សន្ទុះ ​ដាក់​ត្រី​អណ្តែង​ ស្លឹក​ក្រូច​សើច ​រំដេង ​ទឹក​ត្រី ស្ករ​ស​ ម្សៅស៊ុម​ ផ្សិត​ចំបើង ​ខ្ទិះ​ដូង​ទុក​ឲ្យពុះ ​ទើប​ដាក់​ត្រកួន​​រួច​ភ្លក្ស​មើល​ជា​ការ​ស្រេច។​

របៀបធ្វើ សម្លខ្ទិះត្រីអណ្តែង :: Cam Location

Loading...
Loading...