របៀបធ្វើ ជើងទា ចំហុយផ្សិតចិន

Loading...
គ្រឿងផ្សំ
  • ជើងទា
  • ជីវ៉ាន់​ស៊ុយ ​
  • ស្ករស ​
  • ខ្ទឹមស​ 
  • បីចេង​ 
  • ប្រេងខ្យង​ 
  • ម្រេច​ 
  • ផ្សិតក្រៀម​ 
  • ប្រេងល្ង​
វិធីធ្វើ
  1. ជើងទា​ផាក់ឡូវ​ ៥គូ, ខ្លាញ់​ជ្រូកទំហំ ​៥x៥ ស.ម ៣បន្ទះ, ​ផ្សិតចិន​ ៥ដើម, ​ខ្ទឹមស​ ដុំបំបែក ​១០កំពិស​, ឬសជីវ៉ាន់​ស៊ុយ​ ៣ដើម, ​ម្រេចគ្រាប់​ ១ស្លាបព្រាកាហ្វេ ,​ ស្ករស ​១ស្លាបព្រា​កាហ្វេ​ , ប្រេងខ្យង​ ១ស្លាប​ព្រាបាយ, ​ប្រេងល្ង ​១ស្លាបព្រាបាយ​ , ទឹកស៊ុប​ ១/២ ពែង ,​ ប៊ីចេង ​។
  2. ផ្សិត​ចិន​ ត្រាំទឹក​អោយទន់​ កាត់ផ្នែក​ចាស់​រឹងចេញ ​។
  3. កាប់ជើងទា​ ជាកង់ៗ ​ដាក់​តម្រៀប​ក្នុងឆ្នាំងដី​ ដែល​រៀបខ្លាញ់​ជ្រូក​ ពីក្រោម​ជាស្រេច ​ដាក់ផ្សិត​ចិន ​ខ្ញី ខ្ទឹមស​ ឬសជីរ​វ៉ាន់​ស៊ុយ ​ម្រេច ។ ​
  4. ផ្សំស្ករ​ ប៊ីចេង ​ប្រេងខ្យង ​ប្រេងល្ង​ ទឹកស៊ុប ​ចូលជា​មួយគ្នា​ ស្រោច​ក្នុងឆ្នាំងដី​ បិទ​គម្រប​ ដាក់លើ​ចង្រ្កាន​ ចំហុយ​ រហូត​នៅទឹក​តិចៗ​ ទទួល​ទានជាមួយ​ទឹកជ្រលក់​ជូរ ​និងម្រេច​ម៉ដ្ឋ ៕​

របៀបធ្វើ ជើងទា ចំហុយផ្សិតចិន :: Cam Location

Loading...