របៀបធ្វើ ការី​ក្រហម

Loading...
គ្រឿងផ្សំ
  • ខ្ទឹម​ក្រហម ៣ ដុំ ហាន់​ស្ដើង​ៗ
  • គល់​ស្លឹកគ្រៃ ១ ដើម
  • ម្ទេស​ក្រហម ១-៣ ផ្លែ ឬ ទឹក​ម្ទេស​ខាប់
  • ខ្ទឹមស ៣ ដុំ
  • រំដេង ប៉ុន​មេដៃ ហាន់​ស្ដើង​ៗ
  • ម្រេចស ១/៤ ស្លាបព្រាកាហ្វេ
  • ឃ្យូមមីន (គ្រាប់ម្អម) ម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
  • គ្រាប់​វ៉ាន់ស៊ុយ​ម៉ដ្ឋ ២ ស្លាបព្រាបាយ
  • ទឹកត្រី ៣ ស្លាបព្រាបាយ
  • ស្លឹក​ក្រូចសើច ១ សន្លឹក
  • កាពិ ១ ស្លាបព្រាកាហ្វេ
  • ស្ករស ១ ស្លាបព្រាកាហ្វេ
  • ម្សៅ​ម្ទេស​ក្រហម ១ កន្លះ ស្លាបព្រាបាយ
  • ខ្ទិះដូង ១/៣ ពែង ឬ ច្រើន​តាម​ចូល​ចិត្ត
វិធី​ធ្វើ
  1. យក​គ្រឿងទេស​ទាំងអស់​ដាក់​ក្នុង​ត្បាល់​បុក​ឬ​កិន​ឲ្យ​ម៉ដ្ឋ​ល្អ ។
  2. ពេល​ស្ល​ត្រូវ​ឆា​វា​ឲ​ឈ្ងុយ​សិន រួច​ទើប​ថែម​ទឹក​ខ្ទិះដូង ជាមួយ សាច់ គ្រឿង​សមុទ្រ ឬ បន្លែ​តាម​ចំណូល​ចិត្ត ។
  3. ពេល​ចម្អិន ត្រូវ​ភ្លក់​មើល​សាប ប្រៃ និង ថែម​គ្រឿងទេស​តាម​ត្រូវការ ។ បើ​សាប​ថែម​ទឹកត្រី​បើ​ហឹរ​ពេក ថែម​ខ្ទិះដូង ។ បើ​ប្រៃ ថែម​ទឹក​ក្រូចឆ្មារ ។ បើ​ជូរ​ពេក​ថែម​ស្ករ ។

របៀបធ្វើ ការី​ក្រហម :: Cam Location

Loading...