របៀបធ្វើ ការី​ក្រហម ប៉េណាំង

Loading...
គ្រឿងផ្សំ
  • ទឹក​ប៉េងប៉ោះ​ខាប់ ៤ ស្លាបព្រាបាយ
  • ខ្ទឹមបារាំង ១ ផ្លែ ពុះ​ជា ៤ ដុំ
  • រំដេង​ហាន់​បន្ទះ​ៗ​ស្ដើង​ៗ ប៉ុន​មេដៃ
  • ខ្ទឹម​ស ៣ កំពឹស
  • ទឹក​ស៊ីអ៊ីវ​ ១ ស្លាបព្រាបាយ
  • ទឹក​ស៊ីអ៊ីវ​ខាប់ ១ ស្លាបព្រា​កាហ្វេ
  • ទឹកត្រី ២ ស្លាបព្រាបាយ
  • កាពិ ១ ស្លាបព្រា​កាហ្វេ
  • ម្ទេសប្លោក​ម៉ដ្ឋ ១ ស្លាបព្រាបាយ
  • ម្សៅ​ម្ទេស ២ ស្លាបព្រាបាយ
  • គ្រាប់​ជី​បន្លា​ម៉ដ្ឋ ១ ស្លាបព្រាបាយ
  • ម្ទេស​ក្រហម ១ឬ២ ផ្លែ តាម​ចិត្ត​ចង់​ហឹរ
  • រមៀត កន្លះ​ស្លាបព្រា​កាហ្វេ
  • ឃ្យូមមីន ១ ស្លាបព្រាបាយ
  • ស្លឹក​ក្រូចសើច ២ សន្លឹក
  • ដើម​ឧបឈើយ (ម្សៅ) កន្លះ​ស្លាបព្រា​កាហ្វេ
  • ម្សៅ​ខ្លឹម​ចន្ទន៍ក្រស្នា ១ភាគ៤ ស្លាបព្រា​កាហ្វេ
  • ម្សៅ​ផ្កា​ក្លាំពូ ១ភាគ៤ ស្លាបព្រា​កាហ្វេ
  • ខ្ទិះដូង​ល្អ ១ កំប៉ុង
  • ក្រូចឆ្មារ ១ ចំហៀង
  • ជី​នាងវង (ជី​ក្រហម) ស្រស់ សម្រាប់​តុបតែង ។ នេះ​ជា​មុខ​ម្ហូប​ដ៏​ល្បីល្បាញ​របស់​ទីក្រុង​ប៉េណាំង ប្រទេស​ម៉ាឡេស៊ី ។

វិធីធ្វើ

  1. ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ក្នុង​ម៉ាស៊ីន​សម្រាប់​កិន​គ្រឿង ឬ ត្បាល់បុក ហើយ​កិន​ឬ​បុក​ឲ្យ​ម៉ដ្ឋ​តាម​ត្រូវការ កាន់​តែ​ម៉ដ្ឋ​កាន់​តែ​ល្អ ។
  2. ថែម​ខ្ទិះដូង ១ កំប៉ុង លាយ​ជាមួយ​គ្រឿង​ដើម្បី​ឲ្យ​រាវ​បន្តិច ។
  3. សាច់ ត្រី តៅហ៊ូ ម្សៅ​ស្រូវសាលី សណ្ដែក និង បន្លែ​ផ្សេងៗ ថែម​តាម​ត្រូវការ ។ ចម្អិន​ក្នុង​ឆ្នាំង ឬ ខ្ទះ​ធំ ឬក៏ ក្នុង​ម៉ាស៊ីន អូវ៉ែន ។ អាំង​សាច់​តាម​របៀប​ការី​ប៉េណាំង​ក្នុង​សីតុណ្ហភាព​កម្ដៅ​៣៧៥ អង្សា យ៉ាងហោចណាស់ ១ ម់ោង ឬ រហូត​សាច់​ឆ្អិន​ល្អ ។
  4. តុបតែង​ការី​ប៉េណាំង​របស់​អ្នក​ដោយ​ប្រើ​ស្លឹក​ជី​នាងវង (ជី​ក្រហម) ស្រស់ៗ ដើម្បី​សម្រស់ រសជាតិ និង ក្លិន​របស់​ជី​នាងវង​​របស់​យើង ។

របៀបធ្វើ ការី​ក្រហម ប៉េណាំង :: Cam Location

Loading...
Loading...