របៀបធ្វើ ការី​មាន់

Loading...
គ្រឿងផ្សំ
  • មាន់
  • ដំឡូង​បារាំង ឬ ជ្វា
  • ម្ទេស​ឆ្អើរ
  • ដូង​ទុំ
  • ខ្ទឹម​បារាំង
  • គល់​ស្លឹក​គ្រៃ
  • គ្រឿង​ការី
  • អំបិល ទឹកត្រី ស្ករ
  • ប៊ីចេង / ម្សៅស៊ុប
  • ប្រេងឆា
វិធី​ធ្វើ
  1. មាន់​លាង​ទឹក​ឲ្យ​ស្អាត​កាប់​ជា​ដុំ​ធំ​ៗ យក​ទៅ​ចៀន​ឲ្យ​លឿង​ដួស​ទុក​សិន ដំឡូង​ពុះ​ជា ៤ ចៀន​ឲ្យ​លឿង​ដួស​ទុក​សិន​ដែរ ។
  2. ម្ទេស​ឆ្អើរ​លាង​ទឹក បុក​ជាមួយ​គល់​ស្លឹក​គ្រៃ និង ខ្ទឹម​ស​ឲ្យ​ម៉ដ្ឋ ។ ពូត​ខ្ទិះ​ដូង​យក​ក្បាល​ខ្ទិះ​ទុក ពូត​យក​ទឹក​ទី​២ ដាំ​ជាមួយ​គ្រឿង​បុក ។
  3. ដាក់​សាច់​មាន់​ចូល ថែម​គ្រឿង​ការី ដំឡូង និង គ្រឿង​ទេស​ទាំងអស់​ចូល ។ ភ្លក់​មើល​រសជាតិ តាម​ចូល​ចិត្ត រំងាស់​រហូត​សាច់​មាន់​ផុយ​ជា​ការ​ស្រេច ។

របៀបធ្វើ ការី​មាន់ :: Cam Location

Loading...
Loading...