របៀបធ្វើ សំម្លរការីខៀវ

Loading...

#គ្រឿងផ្សំ
- សាច់ទ្រូងមាន់ ៤ខាំ ហាន់ស្តើងៗ
- ក្បាលខ្ទិះដូង កន្លះចានចង្កិះ
- ខ្ទិះដូង ២ចានចង្កិះកន្លះ
- ស្លឹកក្រូចសើច ៤សន្លឹក ហែកជាចំនែកល្អិតៗ
- ត្រប់ស្រួយ ៦-៨ផ្លែ ពុះជា៤
- ស្លឹកជីនាងវង ១ចានចង្កិះ
- ម្ទេសខៀវ ២ផ្លែ ហាន់បន្ឆិតៗ
- ម្ទេសក្រហម ២ផ្លែ ហាន់បន្ឆិតៗ
- ម្ទេសអាចម៌សត្វខ្ចី(ម្ទេសតូចៗ) ១៥គ្រាប់
- ទឹកត្រី ១ស្លាបព្រាបាយកន្លះ
- ស្ករត្នោត ២ស្លាបព្រាកាហ្វេ
- អំបិល ១ស្លាបព្រាកាហ្វេ
- គ្រាប់ល្ង កន្លះស្លាបព្រាកាហ្វេ
- គ្រាប់ការី (cumin) កន្លះស្លាបព្រាកាហ្វេ
- ម្រេចស ១ស្លាបព្រាកាហ្វេ
- រំដេងចិញ្រ្ចាំ ១ស្លាបព្រាបាយ
- គល់ស្លឹកគ្រៃហាន់ស្តើងៗ ២ស្លាបព្រាបាយ
- សម្បកក្រូចសើច ១ស្លាបព្រាកាហ្វេ
- ជីវ៉ាន់ស៊ុយហាន់ល្អិតៗ កន្លះចានចង្កិះ
- ខ្ទឹមស ១០កំពិស
- ខ្ទឹមក្រហម ៣ដុំ១ស្លាបព្រាកាហ្វេ
- កាពិ ១ស្លាបព្រាកាហ្វេ
#របៀបធ្វើ
- លីង គ្រាប់ការី ម្រេចស គ្រាប់ល្ង ចូលគ្នារួចយកទៅបុកអោយម៉ដ្ធ ដាក់ម្ទេសអាចម៌សត្វ អំបិល ខ្ទឹមស រំដេង គល់ស្លឹកគ្រៃ សម្បកក្រូចសើច ជីវ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហម និងកាពិ បុកជាមួយគ្នាអោយម៉ដ្ធ។
- ដាំខ្ទះអោយក្តៅ ដាក់ក្បាលខ្ទិះ រួចដាក់គ្រឿងបុកចូល ឆាអោយ ស្ងួតទឹកបន្តិចសឹមដាក់សាច់មាន់ចូលកូរពីរបីត្រលប់ ដាក់ ស្លឹកក្រូចសើច ទឹកត្រី និងស្ករ ចំអិនប្រហែលជា ៣ទៅ៤នាទី។
- ដាក់ខ្ទិះក្នុងឆ្នាំងដាំអោយពុះ សឹមដាកសាច់ឆាចូល រំងាស់អោយពុះ ដាក់ត្រប់ស្រួយប្រហែលជា ២នាទី ដាក់ម្ទេសហាន់ និងជីនាងវង ចូល ជាការស្រច៕

Ingredients
  • 400g of chicken breast
  • 1 cup of coconut cream
  • 2 ½ cup of coconut milk
  • 4 kaffir lime leaves (rip)
  • 6 green chili (sliced)
  • 6-8 eggplant
  • ½ cup of basil
  • 1 red chili (sliced)
  • 1 ½ tbsp of fish sauce
  • ½ tsp of cumin
  • 2 tsp of palm sugar
  • 2 tsp of salt
  • 2 tbsp of sliced lemongrass
  • ½ tsp of coriander seed
  • 1 tsp of white peppercorns
  • 15 green bird chilies
  • 1 tbsp of minced galangal
  • 1 tsp of skin kaffir lime
  • 5 tbsp of minced coriander
  • 10 garlic clove
  • 3 shallots
  • 1 tsp of shrimp paste
Introduction 
  1. Cut chicken breast in to bite size.
  2. Cut eggplant in quarter and soak in water.
  3. Lightly toast the coriander seeds, cumin seeds and white peppercorns in a try frying pan on low heat until fragrant. 
  4. Place all ingredients in a pestle and mortar. First one add all spices, bird chilies, green chilies, 1 tsp of salt, galangal, lemongrass, skin of kaffir lime, coriander leave, garlic, shallots and shrimp paste. Set aside.
  5.  Heat the wok add the coconut cream and green curry paste. Cook it until an oily sheen appears on the surface of the liquid.
  6. Add chicken to the wok with the kaffir lime leaves, fish sauce and palm sugar. Cook it for 3-4 minutes.
  7. Boil the coconut milk and transfer the mixture stir until boiling then add eggplant and simmer and cook until the chicken and eggplants are tender. 
  8. Add green - red chili and basil. Serve with rice.

Mrs Sokuntheary

របៀបធ្វើ សំម្លរការីខៀវ :: Cam Location

Loading...
Loading...