របៀបធ្វើ ទឹកស៊ុបគោ

Loading...
គ្រឿងផ្សំ
  1. ឆ្អឹងគោ ឬ សាច់ ( Beef / cow’s bone ) : 4 ដុំ
  2. ខ្ទឹមខ្យល់ ( Leek ) : 2 ដើម
  3. ឃិនឆាយ ( Celery ) : 2 ធាង
  4. ការ៉ុត ( Carrot ) : 3 មើម
  5. ខ្ទឹមបារាំង ( Onion ) : 2 មើម
  6. ជីនាងវងក្រៀម ( Dried basil/Thyme ) : 1 ស.ក
  7. អំបិល ( Salt ) : 1 ½ ស.ប
  8. ម្រេចខ្មៅ ( Black pepper ) : 10 គ្រាប់
  9. វ៉ាន់ស៊ុយបារាំង ( Parsley ) : 8 ធាង
  10. ស្លឹកបេលីវ ( Bay leave ) : 4 សន្លឹក (ប្រើដូចស្លឹកក្រូចសើច)
  11. ខ្ទឹមស ( Clove garlic ) : 2-3 កម្ពឹស
  12. ទឹក ( Water ) : 2-3 លីត្រ
វិធីធ្វើ
  1. យកឆ្អឹងគោទៅដុតក្នុងឡ ក្នុងកំដៅ 450 oC រយៈពេល 30 នាទី ឬ យកទៅអាំងអោយក្រៀម (ដើម្បីអោយឈ្ងុយ និង ឡើងពណ៌ត្នោត) ។ រួចយកបន្លែ និង គ្រឿងផ្សំទាំអស់ ដាក់ចូលក្នុង ឆ្នាំង ច្របល់អោយសព្វជាមួយឆ្អឹម ឬ សាច់គោ ហើយចាក់ទឹកចូល ចំអិនរយៈពេល 3 ម៉ោង និង 30 នាទី ជាការស្រេច ។
  2. យកប្រដាប់ច្រោះ ច្រោះយកទឹកស៊ុបទុកប្រើការ ចំណែក សាច់ ឆ្អឹង ទុកមួយអន្លើ ។ អ្វីគួរចោលកុំស្ដាយ ។ (ស៊ុបនេះពណ៌ត្នោត តែបើចង់បានពណ៌ស កុំយកឆ្អឹងទៅដុត ឬ អាំង) អាចធ្វើតិចច្រើនតាមត្រូវការ សូមចាំថា មិនថា ឆា ឬ ស្ងោរ បើចង់ឆ្ងាញ់ ត្រូវប្រើទឹកស៊ុប បើប្រើទឹកធម្មតា ខ្ញុំមិនហ៊ានថារសជាតិនៃម្ហូបនោះវាយ៉ាងណាទេ! ។

របៀបធ្វើ ទឹកស៊ុបគោ :: Cam Location

Loading...
Loading...