របៀបធ្វើ ទឹកស៊ុបមាន់

គ្រឿងផ្សំ
  • ឆ្អឹងមាន់ ឬ សាច់មាន់ ( Chicken / bone ) : 250-300 ក្រាម
  • ឃិនឆាយ ( Celery ) : 1 ធាង
  • ការ៉ុត ( Carrot ) : 1 មើម
  • ខ្ទឹមបារាំង ( Onion ) : 1 មើម
  • អំបិល ( Salt ) : 1 ស.ក
  • ម្រេចខ្មៅ ( Black pepper ) : 10 គ្រាប់
  • វ៉ាន់ស៊ុយបារាំង ( Parsley ) : 3-4 ធាង
  • ស្លឹកបេលីវ ( Bay leave ) : 2 សន្លឹក (ប្រើដូចស្លឹកក្រូចសើច)
  • ខ្ទឹមស ( Clove garlic ) : 2 កម្ពឹស
  • ទឹក ( Water ) : 2 លីត្រ
វិធីធ្វើ
  1. មាន់លាងទឹកអោយស្អាត យកទៅស្រុស 3-4 នាទី រួចស្រង់មាន់យកទៅលាងម្ដងទៀត អោយស្អាត ដើម្បីអោយអស់ក្អែល (ជាតិខ្លាញ់ និង ឈាម) ។
  2. ដាក់ក្នុងឆ្នាំងជាមួយបន្លែទាំងអស់ ចាក់ទឹកចូល រម្ងាស់រយៈពេល 3 ម៉ោង (មាន់ធម្មតា) ។ តែសម្រាប់មាន់ស៊ុប (ចាស់ហើយស្វិត) ត្រូវប្រើរយៈពេល 5-6 ម៉ោង (មាន់កាន់តែស្វិត ស្ងោរកាន់តែយូរ គឺកាន់តែឆ្ងាញ់) ។ មិនមែនឆ្ងាញ់សាច់មាន់ទេ តែទឹកស៊ុបឆ្ងាញ់ ! ។

របៀបធ្វើ ទឹកស៊ុបមាន់ :: Cam Location

Loading...