របៀបធ្វើ ស៊ុបទាកាប៉ាផ្កាចេក

Loading...
គ្រឿងផ្សំ
  • ទា​ ១ ក្បាល កាប់ជាដុំកុំតូចពេក
  • ផ្កាចេកក្រៀម ៥០ ក្រាម ត្រាំ​ទឹក​ឲ្យ​ទន់​ចង​គួច
  • ស្លឹកខ្ទឹម ២ ដើមហាន់ ឬឆូត​ជា​ក្បាច់​ខាង​ចុង​ស្លឹក
  • ខ្ទឹមស ៣-៤ កំពឹស
  • ទឹកស៊ុបមាន់ខាប់ ១-២ ស្លាបព្រាបាយ
  • ទឹកត្រី ២ ស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ស្ករស បន្តិច
  • ប៊ីចេង បន្តិច
វិធីធ្វើ
  1. ដំបូង​យក​ទា​ដែល​​បាន​កាប់​ជា​ដុំៗ​ដាក់​ស្រុះ​ទឹក​ក្តៅ ២៥-៣០ ​នាទី រួច​ហើយ​​ស្រង់​​វា​យក​​មក​​លាង​​ទឹក​ត្រ​ជាក់​វិញ។
  2. បន្ទាប់​មក​យក​ទា​នោះ​មក​ដាក់​រំ​ងាស់​ រហូត​ទាល់​តែ​ផុយ​ (កុំបង្ខំភ្លើង)។
  3. នៅ​ពេល​ដែល​ទា​ផុយ​ហើយ​ត្រូវ​ដាក់ ខ្ទឹមស, ទឹក​ស៊ុប​មាន់​ខាប់, ទឹក​ត្រី, អំ​បិល, ស្ករស, ប៊ីចេង និងផ្កា​ចេក​​កូរ​ច្របល់​បញ្ចូល​គ្នា​។
  4. ទុក​រំងាស់​មួយ​សន្ទុះ​ទៀត​ នៅ​ពេល​ដួស​ដាក់​ចាន​ញ៉ាំ​ត្រូវ​បន្ថែម​ស្លឹក​ខ្ទឹម​ពី​លើជាការស្រេច៕​

របៀបធ្វើ ស៊ុបទាកាប៉ាផ្កាចេក :: Cam Location

Loading...
Loading...